សេដ្ឋកិច្ច
ឆ្នាំ ២០២៣ គម្រោងចំណាយរបស់រដ្ឋកើនឡើង ១៣ភាគរយ ស្មើនឹងជាង ៩ពាន់លានដុល្លារ
នៅឆ្នាំ ២០២៣ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាង ៩ពាន់លានដុល្លារ កើនឡើង១៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២២។ នេះបើយោងតាមខ្លឹមសារសង្ខេបប្រតិបត្តិ ស្ដីពី សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដោយបានចាប់ផ្តើមពិភាក្សាលើរបៀបវារៈលើ “សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣”។ ជាលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់នេះ។

យោងតាមខ្លឹមសារសង្ខេបប្រតិបត្តិ ស្ដីពី សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ បានឲ្យដឹងថា សម្រាប់ឆ្នាំ ២០២៣ ចំណាយសរុបថវិការដ្ឋ ឬចំណាយសរុបថវិកាជាតិ ត្រូវបានគ្រោងចំនួន ៣៩ ២០៦ ២០៥ លានរៀល ដែលគិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៩.៦ពាន់លានដុល្លារ ត្រូវជា ២៩,៨៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស) ដោយមានកំណើន ១៣,០ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២២។

ក្នុងនោះ (១). ចំណាយចរន្តថវិការដ្ឋមានចំនួន ២២ ៩២៨ ៩៣២ លានរៀល ដែលត្រូវជា ១៧,៤៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស) ដោយមានកំណើន ១០,០ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២២។ (២). ចំណាយមូលធនថវិការដ្ឋមានចំនួន ១៦ ២៧៧ ២៧៣ លានរៀល ដែលត្រូវជា ១២,៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស) ដោយមានកំណើន ១៧,៥ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២២។

ក្នុងនោះដែរ សម្រាប់ឆ្នាំ ២០២៣ ផែនការប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២៩ ៣១១ ៧៤៧ លានរៀល ដែលគិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៧.២ពាន់លានដុល្លារ ស្មើនឹង ២២,៣៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស) ដែលមានកំណើន ១៤,៥ភាគរយ ធៀបនឹងច្បាប់ថិវកាឆ្នាំ ២០២២។
សូមជម្រាបថា ច្បាប់ថវិកាឆ្នាំ ២០២៣ ត្រូវបានគិតគូរ និងរៀបចំឡើងក្នុងបរិការណ៍ នៃការបន្តស្ដារ និងជំរុញសេដ្ឋកិច្ចឲ្យស្ថិតនៅលើគន្លងនៃកំណើនខ្ពស់ និងរស់រវើកឡើងវិញ តាមគន្លងប្រក្រតីថ្មីក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ ព្រមទាំងការបន្តរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន និងលំនឹងនៃសង្គម-សេដ្ឋកិច្ច ក៏ដូចជាសម្រេចឲ្យបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក