Connect with us

សេដ្ឋកិច្ច

លោក អូន ព័ន្ធមុនីរ័ត្ន ៖ សសរស្តម្ភចំនួនបី ជំរុញគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យរស់រវើក

បានផុស

នៅ

រាជរដ្ឋាភិបាល បានដាក់ចេញឱ្យអនុវត្តនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១​-២០៣៥ កាលពីឆ្នាំ ២០២១ ដែលជាក្របខណ្ឌរួម និងជាផែនទីចង្អុលផ្លូវក្នុងគោលដៅជំរុញដំណើរការបរិវត្តកម្មឌីជីថល លើគ្រប់តួអង្គ ក្នុងសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា ទាំងមូល។ នេះបើតាមការបញ្ជាក់របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយនេះ មានសសរស្តម្ភចំនួនបី រួមមានទី ការកសាងរដ្ឋាភិបាលឌីជីថល ទី២ ការកសាងធុរកិច្ចឌីជីថល និងទី៣ ការកសាងពលរដ្ឋឌីជីថល។

លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ចំពោះការកសាងពលរដ្ឋឌីជីថល ទាំងផ្នែកអក្ខរកម្ម និងសមត្ថភាព ជាកិច្ចការមួយដ៏មានសារៈសំខាន់បំផុត ដែលត្រូវការពេល និងធនធាន ដើម្បីធានានូវការចូលរួមពេញលេញរបស់​ប្រជាពលរដ្ឋ​ក្នុងសង្គម ឌីជីថលមួយដែលរស់រវើក ប្រកបដោយបរិយាប័ន្ន និងសុវត្ថិភាព។

ការសម្ពោធ មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល នាពេលនេះ បានឆ្លុះបង្ហាញនូវកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ ក្នុងការពន្លឿនបរិវត្តកម្មឌីជីថល នៅក្នុងប្រ​ព័ន្ធអេកូឡូស៊ីនៃការអប់រំ ការបង្ខិតបច្ចេកទេសវិទ្យាអប់រំឱ្យបានដល់ដៃសិក្សានុសិស្ស ការច្បាមយក​កាលានុវត្តភាព​នៃនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាសម្រាប់អប់រំ និងជំរុញភាពឈានមុខរបស់កម្ពុជា នៅក្នុងកម្រិតតំបន់ លើដំណើរ​សមាហរណកម្មនៃបច្ចេកវិទ្យាអប់រំ។ បើតាមលោក ឧបនាយករដ្ឋមន្រ្តីសេដ្ឋកិច្ច សង្កត់ធ្ងន់ថា ពិធីនាពេលនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមសម្រេចឱ្យបាននូវ «The Bandar Seri Begawan Roadmap 2021-2025» ដែលជារបៀបវារៈបរិវត្តកម្មឌីជីថលអាស៊ាន ដើម្បីពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថលផងដែរ។

ជាមួយនឹងការសម្ពោធជាផ្លូវការនូវ«មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល» នេះ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងនូវចំណុចចំនួន ៦ ដើម្បីអភិវឌ្ឍវិស័យអប់រំឌីជីថល រួមមាន៖ ការបន្តលើកកម្ពស់អក្ខរកម្មឌីជីថល, ការពង្រឹងការអភិវឌ្ឍសមត្ថភាព និងជំនាញឌីជីថល, ការពង្រឹងតួនាទីរបស់សកលវិទ្យាល័យ និងអប់រំនៅកម្រិត​ឧត្តមសិក្សា, ការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថ្នាលឌីជីថល ដែលគាំទ្រដល់ការអប់រំឌីជីថល, ការផ្សព្វផ្សាយ​បរិវត្តកម្មឌីជីថលនៃការអប់រំនៅកម្ពុជា និងការបន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់ និងបុរសកម្ម។

ទោះយ៉ាងណា លោករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ទៀតថា ក្នុងខណៈដែលយើងទទួលស្គាល់​ពីសារៈសំខាន់​នៃបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យានេះគ្រាន់តែជាឧបករណ៍ដែលជួយឱ្យការរៀន និងបង្រៀនកាន់តែមានប្រសិទ្ធភាព​ប៉ុណ្ណោះ។ ប៉ុន្តែឧបករណ៍នេះ នឹងមិនមែនជារបស់ដែលត្រូវយកមកជំនួយឱ្យការរៀន និងបង្រៀនដោយផ្ទាល់នោះ​បានទេ ដែលមានន័យថា «បច្ចេកវិទ្យា គឺជាឧបករណ៍ជំនួយ តែមិនមែនជាឧបករណ៍ជំនួស នោះឡើយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៥៣ នាទីutes មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយករដ្ឋមន្រ្តី​កម្ពុជា បញ្ជា​​ឱ្យបើកការ​ចរចា​ឲ្យបាន​ឆាប់ ឈានបើកការដ្ឋាន​​សាងសង់ផ្លូវ​ជាតិ ៦០B ពីក្រចេះទៅកំពង់ធំ

Sokha Hotels

ព័ត៌មានពេញនិយម