Connect with us

សេដ្ឋកិច្ច

“ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” នឹងដំណើរការឆាប់ៗ ក្រោយរាជរដ្ឋាភិបាល និងក្រុមហ៊ុនសម្ព័ន្ធ​ទូរទស្សន៍កម្ពុជា ធ្វើពិធីចុះហត្ថលេខាលើ “លក្ខន្តិកៈក្រុមហ៊ុន”

បានផុស

នៅ

ក្រុមហ៊ុន​យើងខ្ញុំ​មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ មេត្តា​ជ្រាប​ថា ជា​វឌ្ឍនភាព​ថ្មី​មួយ​បន្ថែម​ទៀត បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ម្ចាស់​ភាគហ៊ុន រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ ២០២២ កន្លង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃនេះ រាជរដ្ឋាភិបាល​កម្ពុជា តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ “លក្ខន្តិកៈ​ក្រុមហ៊ុន” ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​រាជរដ្ឋាភិបាល តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អន្តរក្រសួង​មកពី ក្រសួង​ព័ត៌មាន ក្រសួង​ប្រៃសណីយ៍ ព្រមទាំង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា ដែល​ជា​ការ​វិនិយោគទុន​រួម រវាង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ធំៗ​ចំនួន ៣ គឺ​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប របស់​លោក​ជំទាវ ហ៊ុន ម៉ាណា និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប មាន​ទូរទស្សន៍ CBS និង Digital Sky របស់​អ្នកឧកញ៉ា គិត ម៉េង និង​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​គ្រុប របស់​លោក​ឧកញ៉ា អ៊ឹង ឆៃងួន អ្នកវិនិយោគទុន​ជាតិ-អន្តរជាតិ និង​ភ្ញៀវកិត្តិយស​ជា​ច្រើន​រូប​ទៀត។

នៅ​ក្នុង​ឯកសារ ”លក្ខន្តិកៈ​ក្រុមហ៊ុន” នេះ សម្រេច​ចំនួន​សមាសភាព​ក្រុមប្រឹក្សាភិបាល ៧ រូប ដែល​១ រូប តំណាង​មកពី​រាជរដ្ឋាភិបាល និង ៦ រូប​ទៀត តំណាង​មកពី​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា។ ហើយ លោកជំទាវ ហ៊ុន ម៉ាណា ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្រាប់​អាណត្តិ​ដំបូង។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន “ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា” នឹង​ផ្ដល់​ជូន​សេវាកម្ម​ទូរទស្សន៍​ឌីជីថល ដែល​មាន​កម្មវិធី​ច្រើន​ប៉ុស្តិ៍ និង​ជម្រើស​ច្រើន​ប្រភេទ​ដ៏​សម្បូរ​បែប ប្រកបដោយ​គុណភាព​ខ្ពស់ សំដៅ​លើក​ស្ទួយ​ការ​ផ្ដល់ ព័ត៌មាន ចំណេះដឹង ការកម្សាន្ត និង​ទស្សនីយភាព​ដល់​ប្រជាជន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​តាម​អនុសាសន៍​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) និយាយ​ជា​រួម និង​និយាយ​ដោយឡែក ស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​កំណត់​យក​ឆ្នាំ ២០២៣ ជា​កាលបរិច្ឆេទ នៃ​ការ​ដាក់​ឲ្យ​ដំណើរការ​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរទស្សន៍​អាណា​ឡូក​ឯកជន​ទាំងអស់ មក​ប្រើប្រាស់​សេវា​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា និង​បន្ត​ការផ្សាយ​ព្រម​គ្នា ជា​ប្រព័ន្ធ​អាណា​ឡូក និង​ប្រព័ន្ធ​ឌីជីថល​ស្របគ្នា​មុននឹង​ដល់​ដំណាច់​ឆ្នាំ ២០២៥ ដែល​ជា​កាលបរិច្ឆេទ​សម្រាប់​បិទ​ការ​ផ្សាយ​ទូរទស្សន៍​តាម​ប្រព័ន្ធ​អាណា​ឡូក​ជា​ស្ថាពរ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​នីមួយៗ​បាន​បម្រើ​ទស្សនីយ​អារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និង​សិល្បៈ​កម្សាន្ត ក្នុង​វិស័យ​សោតទស្សន៍ ជូន​ប្រជាជន​កម្ពុជា​អស់​រយៈពេល ២៥ ឆ្នាំ​មក​ហើយ រហូត​មក​ដល់​ពេលនេះ ផ្អែកលើ​បទពិសោធន៍ ជំនាញ និង​ធនធានមនុស្ស ក្រុមហ៊ុន​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា នឹង​អភិវឌ្ឍន៍​ឧស្សាហកម្ម​សោតទស្សន៍ និង​ផ្សព្វផ្សាយ​ឲ្យ​ទទួល​បាន​ជោគជ័យ។

•ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប រួមមាន ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន BTV និង​វិទ្យុ​បាយ័ន។​

•ក្រុមហ៊ុន​ទូរទស្សន៍ CBS រួមមាន ប៉ុស្តិ៍​ទូរទស្សន៍ CTN, CTN International, CNC, MyTV។ ចំណែក​ក្រុមហ៊ុន Digital Sky រួមមាន ថ្នាល​ទូរទស្សន៍​ឌីជីថល​ចំនួន ៣ ដូចជា (១)ថ្នាល​ទូរទស្សន៍​ឌីជីថល​ប្រព័ន្ធ DVB-T។ (២)ថ្នាល​ទូរទស្សន៍​ឌីជីថល​ផ្កាយរណប​ប្រព័ន្ធ DTH។ (៣)ថ្នាល​ទូរទស្សន៍​ឌីជីថល​តាម​ទូរស័ព្ទ​ដៃ​ប្រព័ន្ធ OTT។

•ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​គ្រុប រួមមាន ប៉ុស្តិ៍​ទូរទស្សន៍​ហង្ស​មាស រស្មី​ហង្ស​មាស វិទ្យុ​ហង្ស​មាស និង​រស្មី​ហង្ស​មាស, ផលិតកម្ម WE, Pleng Records, ក្រុមហ៊ុន​ពិធីការ និង​សារព័ត៌មាន ២៤ ម៉ោង៕

ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​

១.ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប, ទូរស័ព្ទ​លេខៈ ០១២ ៩៥៩ ៥១៩

២.ក្រុមហ៊ុន​ទូរទស្សន៍ CBS, ទូរស័ព្ទ​លេខៈ ០៨៥ ៥៩៥ ៥៣៣, ០៨៥ ២២៩ ៤៧៧

៣.ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​គ្រុប, ទូរស័ព្ទ​លេខៈ ០១២ ៩៥៩ ៥១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម