សេដ្ឋកិច្ច
១០ខែឆ្នាំនេះ CDC អនុម័តគម្រោងវិនិយោគ១៤៤គម្រោងស្មើនឹងទុនជាង ៣៤០០ លានដុល្លារ
នៅក្នុងរយៈពេល១០ខែ គឺចាប់ពីខែមករា រហូតដល់ខែ តុលាឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC) បានអនុម័តគម្រោងវិនិយោគចំនួន ១៤៤គម្រោងមានទុនជាង ៣៤៣៣លានដុល្លារអាមេរិក បង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង១២២ ៧៤៧កន្លែង។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/gn-1-1024x768.jpg)
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ ១៤៤ក្នុងនោះ នៅខែ មករា បានអនុម័តច្រើនជាងគេ រហូតដល់ទៅចំនួន២៤ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង ២ ២៧៧ លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន ១៩៩០៥កន្លែង។
បន្ទាប់មកខែ កញ្ញាឆ្នាំ ២០២២ មានគម្រោងវិនិយោគចំនួន ២១ក្រុមហ៊ុន មានទុនវិនិយោគចំនួន ១៣០លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន៣៤៨៣៤កន្លែង។
ខែឧសភា មានគម្រោងវិនិយោគចំនួន ២០ ក្រុមហ៊ុនមានទុនវិនិយោគចំនួន ១៩៨,១លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១២៣៩៥កន្លែង។
ខែសីហា អនុម័តគម្រោងវិនិយោគចំនួ ន១៧គម្រោង ដែលមានទុនវិនិយោគចំនួន ២០៣,១លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១១១៩៧នាក់។
ខែមិថុនា អនុម័តគម្រោងវិនិយោគចំនួន ១៥គម្រោងដែលមានទុនវិនិយោគចំនួន ១២៣លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១១៥៧០នាក់។
ខែកម្ភៈអនុម័ត១២ក្រុមហ៊ុនមានទុនវិនិយោគចំនួន ៨៨,៦៤៥លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១៥៥៣កន្លែង។
ខែមេសា ១២ក្រុមហ៊ុនមានទុនវិនិយោគចំនួន ៧១,៧លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ៨២៧៤កន្លែង។ ខែតុលាឆ្នាំ២០២២ អនុម័តចំនួន១១ក្រុមហ៊ុន មានទុនប្រមាណ ៦០.៤៨លានដុល្លារអាមេរិក ដោយបង្កើតការងារជូនប្រជាពលរដ្ឋចំនួន១២៥៧០កន្លែង។ ខែកក្កដា អនុម័ត ៨គម្រោងមានទុនវិនិយោគចំនួន ១១៧,៨លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ៧៩១៧នាក់ និងខែមីនាឆ្នាំ ២០២២មានគម្រោងវិនិយោគចំនួន៤ ដែលមានទុនវិនិយោគប្រមាណ១៣,៦លានដុល្លារអាមេរិកដោយបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ២៩៣០កន្លែង។
ក្នុងចំណោមក្រុមហ៊ុនចំនួន ១៤៤គម្រោងក្នុងនោះ មានគម្រោងបោះទុនវិនិយោគធំៗចំនួន៤រួមមានអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក ។ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២៩៧លានដុល្លារអាមេរិក។
គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក ។គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១.៣០០លានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន
![](https://www.kampucheathmey.com/wp-content/uploads/2022/11/301951264_440461898112082_4033065904201025378_n1-1024x724.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/11/271997845_1613718438972189_8419505553901888085_n12.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត