សេដ្ឋកិច្ច
ឧកញ៉ា លឹម ហេង៖ កម្ពុជា អាចបង្ហាញសមិទ្ធផល ទាក់ទាញក្រុមអ្នកវិនិយោគតាមរយៈកិច្ចប្រជុំកំពូលអាស៊ាន
កិច្ចប្រជុំកំពូលអាស៊ាន នឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ាន និងប្រធានាធិបតីមកពីប្រទេសមហាអំណាចផ្សេងៗ ព្រមទាំងថ្នាក់រដ្ឋមន្រ្តី ជាពិសេសគឺប្រធានសភាពាណិជ្ជកម្មតាមបណ្តាប្រទេសទាំងដប១០ មកចូលរួម និងដឹកនាំក្រុមធុរជនមកជាមួយប្រមាណពី ៦០០-៧០០នាក់។ នេះគឺជាការលើកឡើងរបស់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា។

លោកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា នេះគឺជាការបើកចំហរទីផ្សារ ក្រោយពីកម្ពុជា ចូលជាសហគមន៍សេដ្ឋកិច្ចអាស៊ាន ភ្ជាប់តំបន់សេដ្ឋកិច្ចអាស៊ានតែមួយ ដែលនេះជាចំណុចដ៏សំខាន់ ជាពិសេសនៅក្រោយបរិបទនៃជំងឺកូវីដ-១៩។
ក្រុមហ៊ុនធំៗនឹងធ្វើបទបង្ហាញអំពីសក្ដានុពល និងបទពិសោធន៍គ្នាទៅវិញទៅមក ដែលធ្វើឱ្យតំបន់អាស៊ានកាន់តែរស់រវើក និងមានទំនាក់ទំនងគ្នាកាន់តែល្អប្រសើរ ជាពិសេសទៅលើការវិនិយោគគ្រប់វិស័យ។ នេះជាការបន្ថែមរបស់អនុប្រធានសភាពាណិជ្ជកម្ពុជា។

លោកឧកញ៉ា លឹម ហេង បានលើកឡើងថា តាមរយៈកិច្ចប្រជុំនេះដែរ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានមានឱកាសច្រើន ក្នុងការបង្ហាញអំពីសមិទ្ធផលផ្សេងៗ ដែលកម្ពុជាសម្រេចបាន ដូចជា ការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ ការបើកប្រទេសឡើងវិញ ការបង្កើតឱ្យមានច្បាប់វិនិយោគថ្មី ការកែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង និងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ជាដើម។ បើតាមលោកឧកញ៉ា លឹម ហេង ចំណុចទាំងនេះហើយ ដែលត្រូវបង្ហាញទៅកាន់អ្នកចូលរួមទាំងក្នុងតំបន់ និងក្រៅតំបន់។ លើសពីនេះទៅទៀត កម្ពុជា មានឱកាសបង្ហាញពីសក្ដានុពលលើវិស័យកសិកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគ ក្នុងការកែច្នៃនាំចេញ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

ទន្ទឹមនឹងនេះ កម្ពុជា ក៏អាចបង្ហាញអំពីសមិទ្ធផលដែលសម្រេចបាន និងសមិទ្ធផលផ្សេងទៀត ដែលគ្រោងសម្រេចឆាប់ៗ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េ ហើយកម្ពុជា ក៏កំពុងចរចាកិច្ចព្រមព្រៀងជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួមផងដែរ។ ជាងនេះទៀត កម្ពុជា ក៏មានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដោយមានការចូលរួមប្រទេសចំនួន១៥ផងដែរ។ ក្នុងនោះប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរីចំនួន៥គឺ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។
បើតាមលោកឧកញ៉ា លឹម ហេង សមិទ្ធផលទាំងនេះ នឹងកាន់តែធ្វើឱ្យប្រទេសនានា មានទំនុកចិត្តមកលើកម្ពុជា និងបង្កើនការវិនិយោគកាន់តែច្រើនថែមទៀត ជាមួយប្រទេសដៃគូក្នុងតំបន់ និងប្រទេសនានានៅលើពិភពលោក។
សូមបញ្ជាក់ថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?