Connect with us

សេដ្ឋកិច្ច

កម្ពុជា ចាត់ទុកវៀតណាមជាជម្រើសវិនិយោគទី​១ ក្នុងការផ្សារភ្ជាប់ខ្សែចង្វាក់​ផលិតយានយន្ត និងអេឡិចត្រូនិក

បានផុស

នៅ

កម្ពុជា មានបំណងផ្សារភ្ជាប់ខ្សែចង្វាក់ផលិតកម្មយាន​យន្ត និងអេឡិចត្រូនិក តាមរយៈការបង្កើតយុទ្ធសាស្រ្តប្រទេសបូក ជាពិសេសជាមួយវៀតណាម ដែលជាជម្រើសទី១ របស់វិនិយោគិនបរទេសនៃវិស័យទាំងពីរក្នុងការផ្លាស់ប្តូរទាំង​ផលិតកម្ម។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងក្នុងវេទិការជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា វៀតណាម ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចមានប្រសាសន៍ដូច្នេះថា« ខ្ញុំសង្ឃឹមថា កម្ពុជា នឹងទទួលបានគម្រោងវិនិយោគគាំទ្រដល់ការផ្គត់ផ្គង់ខ្សែចង្វាក់​ផលិត​កម្មក្នុងវិស័យ​ទាំងពី ពិសេសអេឡិចត្រូនិក សម្រាប់ប្រទេសវៀតណាម»។

រដ្ឋាភិបាលប្រទេសទាំងពីរបាននិងកំពុងខិតខំប្រឹងប្រែងបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបន្តរៀបចំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ឱ្យកាន់តែមានភាពរលូន និងល្អប្រសើរជាងមុន ដើម្បីជំរុញកំណើន​រំហូរពាណិជ្ជកម្ម និងវិនិយោគ រហូតឈានដល់ការចុះហត្ថលេខាបន្ថែមទៀត លើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាម​ព្រំដែនកម្ពុជា វៀតណាម​ និងអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើនចំនួនកូតាប្រភេទ និងបរិមាណនៃយាន​យន្តពាណិជ្ជកម្ម ដែលសម្តេចតេជោ និងលោក ផាម មិញជិញ នាយរដ្ឋមន្រ្តីវៀតណាម បានធ្វើជាអធិប​តីកាលពីព្រឹកថ្ងៃនេះ។

ជាមួយគ្នានេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ដែលនឹងចាប់ផ្តើមការសាង​សង់នាពេលឆាប់ៗ ខាងមុខ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទីក្រុងភ្នំពេញជាមួយប្រទេសវៀតណាម កាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញ  ព្រមទាំងអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ១ ដែលជាផ្លូវចម្បងដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅបាវិត។

បើតាមសម្តេចតេជោ កម្ពុជា និងវៀតណាម គួរបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតាមច្រករបៀងសេដ្ឋកិច្ចខាងសម្រាប់ជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម