សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ជំរុញវិនិយោគិនវៀតណាមបណ្តាក់ទុនពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា
កម្ពុជា ស្វាគមន៍ចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនបរទេសទាំងអស់ ជាពិសេសវិនិយោគិនវៀតណាម ដែលមានបំណង និងបានជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងក្នុងវេទិការជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា វៀតណាម ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២២។
ជាមួយនឹងការស្វាគមន៍ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ធុរជន និងវិនិយោគិនវៀតណាម ដែលធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងធុរជន វិនិយោគិនមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ឬសហការវិនិយោគរួមគ្នាជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា ជាថ្មីម្ដងទៀត។
បើតាមសម្តេចតេជោ កម្ពុជា និងវៀតណាមជាភាគីសមាជិក និងភាគីហត្ថលេខីនៃកិច្ចព្រម ព្រៀងអាស៊ាប (RCEP) ដែលជាយន្តការពាណិជ្ជកម្មសេរីពហុភាគីដ៏សំខាន់សម្រាប់លើកកម្ពស់ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់, រក្សានូវវិបុលភាព និងស្ថិរភាពនយោបាយតំបន់ គួរបង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យពេញលេញ និងមានប្រសិទ្ធភាពខ្ពស់។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងនៅក្នុងវេទិកានេះដែរថា កម្ពុជា វៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីការតភ្ជាប់សេដ្ឋកិច្ចវៀតណាម-កម្ពុជា នៅឆ្នាំ២០១៧ និងកិច្ចព្រមព្រៀងស្តីការចៀសវាងការយកពន្ធត្រួតគ្នានៅឆ្នាំ ២០១៨។ ទំនាក់ទំនងល្អយូរអង្វែងជាប្រទេសជិតខាងគ្នា គឺជាមូលដ្ឋានដ៏ល្អ សម្រាប់សហគ្រាសវៀតណាម ធ្វើការវិនិយោគ និងអភិវឌ្ឍន៍ដោយជោគ ជ័យនៅកម្ពុជា។ អ្នកឧកញ៉ា បានបន្តថា៖ វៀតណាម គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ស្របពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើងជាប្រចាំ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅបន្តបើកទ្វាររង់ចាំទទួលស្វាគមន៍វិនិយោគិនវៀតណាម ដែលសម្រេចចិត្តជ្រើសរើសកម្ពុជា ជាគោលដៅបណ្តាក់ទុនវិនិយោគ និងពង្រីកវិសាលភាពប្រតិបត្តិការវិនិយោគរបស់ខ្លួន។
នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម សម្រេចបានប្រមាណ ៣,៦៦៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ២១% បើធៀបនឹងឆ្នាំ២០២០ ដែលសម្រេចបានត្រឹមតែ ៣,០២០លានដុល្លារអាមេរិកប៉ុណ្ណោះ។ ការនាំចេញពីកម្ពុជាទៅវៀតណាម នៅមានទំហំទឹកប្រាក់សរុបត្រឹមតែ ៥០៧លានដុល្លារអាមេរិក បើធៀបនឹងការនាំចូលពីវៀតណាមមកកម្ពុជា មានចំនួនប្រមាណ ៣,១៥៩លានដុល្លារអាមេរិក។
គិតត្រឹមរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានជាង ២,៨១៦ លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណជាង ៣៤% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណជា ២,១០៤លានដុល្លារអាមេរិក៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់