Connect with us

សេដ្ឋកិច្ច

កម្ពុជា ដាក់ចេញយន្តការទាក់ទាញ​វិនិយោគពីរចំណុច ​ដើម្បីបង្កើនការផលិត និងនាំចេញ

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ចេញនូវយន្តការវិនិយោគចំគោលដៅចំនួនពីរចំណុច ទី១ ដាក់ឱ្យដំណើរការ «តុវិនិយោគកសិ-ចំណីអាហារកម្ពុជា» ដើម្បីជំរុញវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជាបន្ថែមមួយកម្រិតទៀត, និងទី២ រៀបចំផែនការបង្ហាញផ្លូវអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ដែលគ្រោងនឹងដាក់​ជូនរាជរដ្ឋាភិបាល​ដើម្បីពិនិត្យ និងអនុម័តនាបំណាច់ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថែ្លងនៅ​ក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម នៅថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ថា ផែនការ​បង្ហាញផ្លូវនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកក្នុងការបង្កើនការផលិត និងការនំាចេញផលិតផលក្នុងវិស័យទាំងពីរ បង្កើនចំនួនការងារ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគកម្ពុជា តាមរយៈការដាក់ចេញ​នូវវិធានការ​អុវត្តប្រកបដោយភាពមុតស្រួច និងចំគោលដៅ។ វិធានការទាំងនេះ នឹងមិនត្រឹមតែចូលរួមដោះស្រាយបញ្ហាប្រឈម​ចម្បងៗមួយចំនួននៅក្នុងវិស័យទាំងពីរនេះប៉ុណ្ណោះទេ ថែមទាំងជួយធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍​វិនិយោគក្នុង​វិស័យ​ដទៃទៀត ជាពិសេសក្នុងវិស័យដែលមានសកម្មភាពវិនិយោគស្ថិតនៅក្នុងខ្សែបណ្តោយតែមួយ ជាមួយនឹងវិស័យ​ទាំងពីរខាងលើ។

បើតាមលោក សុខ ចិន្តាសោភា វិធានការមួយក្នុងចំណោមវិធានការ ២០ នៃផែនការបង្ហាញផ្លូវ បានចង្អុលឱ្យបង្កើតយុទ្ធសាស្រ្ត​ប្រទេសបូកដោយផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មនៃវិស័យទាំងពីរទៅ​ខ្សែច្រវាក់ផលិតកម្មរបស់ប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម និងប្រទេសថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១៥ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១៥ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម