សេដ្ឋកិច្ច
កម្ពុជា ចិន ចុះ MOU លើពិធីសារភូតគាមអនាម័យនាំចេញម្រេចទៅទីផ្សារចិន
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា និងលោក អ៊ី ចៀនហួរ រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព នាព្រលប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រៅពីនេះ មានអនុស្សារណៈចំនួនបីផ្សេងទៀត ដែលរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា បានចុះហត្ថលេខាជាមួយភាគីចិន។ ក្នុងនោះរួមមាន ទី១ អនុស្សារណៈនៃការយោគយល់គ្នាលើការពង្រឹងកិច្ចសសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ, ទី២ កិច្ចព្រមព្រៀងនៃការផ្តល់ជំនួយវ៉ាក់សាំងសត្វ និងទី៣ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវការត្រួតពិនិត្យ ចត្តាឡីស័ក និងអនាម័យសត្វ សម្រាប់ផលិតផលជលផលធម្មជាតិ នាំចេញពីប្រទេសកម្ពុជាទៅ កាន់ប្រទេសចិន។
សូមបញ្ជាក់ថា កម្ពុជា និងចិន មានទំនាក់ទំនងនឹងគ្នា ចាប់តាំងឆ្នាំ១៩៥៨មក ពោលគឺមានរយៈពេលប្រមាណ ៦៤ឆ្នាំហើយ។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិតទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតខ្ពស់។
តាមរយៈទំនាក់ទំនងដ៏ស្អិតរមួតនេះ កម្ពុជា និងចិន បានបង្កើតនូវកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនទាំងលើផ្នែកនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ តាមរយៈទំនាក់ទំនងនេះ ធ្វើឱ្យមានការផ្លាស់ប្តូរនូវព្រះរាជដំណើរ និងដំណើរទស្សនកិច្ចជាញឹកញាប់រវាងមេដឹកនាំប្រទេសទាំងពីរ៕


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?