Connect with us

សេដ្ឋកិច្ច

អ្នកឧកញ៉ា គិត ម៉េង៖ សេដ្ឋកិច្ចឌីជីថលអាស៊ាន​ដើរលឿនជាងគេ​បង្អស់ក្នុងពិភពលោក

បានផុស

នៅ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ បានលើកឡើងថា ក្នុងទសវត្សរ៍កន្លងមកនេះ ឌីជីថលភាវូបនីយកម្ម បានផ្លាស់ប្តូរជីវភាពយើងគួរឱ្យកត់សម្គាល់។ វិបត្តិជំងឺរាតត្បាតសាកល បានពន្លឿនល្បឿនឌីជីថល ដែលជួយដល់គុណភាពនៃជីវិត និងបង្កើនបរិយាប័ន្ន។ សេដ្ឋកិច្ចឌីជីថលអាស៊ាន ដើរលឿនជាងគេបង្អស់ក្នុងពិភពលោក។ អ្នកឧកញ៉ា គិត ម៉េង ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ព្រឹកថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា គិត ម៉េង បានបន្តថា អស់រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចចម្រុះ បានខិតខំជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចអាស៊ាន។ អ្នកឧកញ៉ា បន្ថែមដូច្នេះថា« មូលបទនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ គឺអនុលោមទៅតាមមូលបទរដ្ឋាភិបាល ៖ អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ បានគូសបញ្ជាក់ថា តំបន់អាស៊ីអាគ្នេយ៍ កំពុងតែស្ថិតក្នុង​ពេលវេលាដ៏ប្រឈម។ ឥទ្ធិពលនៃភូមិសាស្រ្តនយោបាយ ការកើនឡើងនៃអតិផរណា ការរាំងស្ទះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងកម្រិតខុសៗគ្នានៃការបើកឡើងវិញនៃសេដ្ឋកិច្ច បង្កជាការលំបាកសម្រាប់ឆ្នាំ ២០២២។ ដោយសារតែ​សេដ្ឋកិច្ច​កំពុងតែជម្នះត្រឡប់មកសភាពដើមវិញ គឺជាការចាំបាច់ដែលយើងត្រូវសហការគ្នា មិនត្រឹមតែរួម​គ្នាដោះស្រាយ​បញ្ហាប្រឈមប៉ុណ្ណោះទេ គឺថែមទាំងរួមគ្នារៀបចំអនាគត ដែលមានលក្ខណៈឌីជីថល និងមិនប៉ះពាល់ដល់អាកាសធាតុ។

បើតាមអ្នកឧកញ៉ា គិត ម៉េង តាមរយៈកិច្ចប្រជុំនេះ នឹងមានកិច្ចពិភាក្សាចំនួន៤ ដែលចូលរួមដោយអ្នកជំនាញ​មកពីប្រទេសអាស៊ាន និងដៃគូសន្ទនាអាស៊ាន ដែលនឹងពិភាក្សាអំពី៖ ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(អាសិប) និងការវិយោគនៅអាស៊ាន, ការត្រៀមសម្រាប់​ឌីជីថលអាស៊ាន, និងអាស៊ានបៃតងជាងមុន និងប្រកបដោយចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៥៨ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម