សេដ្ឋកិច្ច
ADB សន្យាផ្តល់ហិរញ្ញប្បទាន ១០០ ពាន់លានដុល្លារដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់(ADB) បានសន្យាផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ១០០ ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់សម្រាប់ឆ្នាំ ២០១៩–២០៣០ ដែលក្នុងនោះមានកម្ពុជាផងដែរ។
ការសន្យានេះធ្វើឡើងនៅក្នុងជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ១០ ខែ វិច្ឆិកានេះ ក្នុងកិច្ចប្រជុំកំពូល Indonesia Malaysia Thailand – Growth Triangle (IMT-GT) អំឡុងនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១។
លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកសាង និងពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំជាមួយ ADB ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ ដោយលោកអះអាងថា បានត្រៀមខ្លួនជាស្រេច ដើម្បីឱ្យកិច្ចសហប្រតិបត្តិការដ៏ល្អនេះ កាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត សម្រាប់រយៈពេលខាងមុខ សំដៅបន្តរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាក្នុងកិច្ចដំណើរការអភិវឌ្ឍន៍របស់កម្ពុជា។
លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ADB បានដើរតួនាទីយ៉ាងសំខាន់ជួយរាជរដ្ឋាភិបាលឆ្លើយតបភ្លាមៗក្នុងកាលៈទេសៈដ៏លំបាក ដែលក្នុងនោះ ការផ្តល់ហិរញ្ញប្បទានភ្លាមៗ ចំនួន ២៥០ លាន ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការផ្តល់ហិរញ្ញប្បទានបន្ថែមភ្លាមៗ ចំនួន ៤០០ លានដុល្លារអាមេរិកទៀត សម្រាប់ការបន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ–១៩ តាមរយៈការអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣”។
លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក៏បានស្នើ ADB បន្តគាំទ្រគម្រោងក្នុងវិស័យអាទិភាពមួយចំនួនរួមមាន ៖ ១. ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអាចធានាសន្តិសុខស្បៀងផង និងជំរុញការធ្វើពាណិជ្ជូបនីយកម្មផង, ២. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយផ្តោតជាពិសេសលើការរៀបចំប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្ម និងការគ្រប់គ្រងសំណល់ផ្សេងៗ ដោយមានការរៀបចំផែនការមេ និងផែនការវិនិយោគច្បាស់លាស់ រួមទាំងការគិតគូរអំពីយន្តការស្រង់ថ្លៃដើមថ្លៃវិនិយោគ (Cost recovery) និងនិរន្តរភាពប្រតិបត្តិការ, និង ៣. ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាពតាមរយៈការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តស្របតាមផែនការមេច្បាស់លាស់ ដើម្បីគាំពារជីវភាពរបស់ប្រជាកសិករ, ការលើកកម្ពស់កំណើនក្នុងវិស័យកសិកម្ម, ការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ADB បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការគាំទ្រកម្ពុជាក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ មក ទាំងផ្នែកហិរញ្ញវត្ថុ, ផ្នែកបច្ចេកទេស៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»