ព័ត៌មានជាតិ
អាជីវកម្មទាំង ៤ ត្រដាបត្រដួសបំផុតឆ្នាំ ២០២០ មានមុខរបរមួយចំណូលធ្លាក់ដល់សូន្យ
ឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ ពេញមួយឆ្នាំ២០២០បានបង្កការខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ហើយស្ទើរតែគ្រប់វិស័យបានរងផលប៉ះពាល់ ហើយមួយចំនួនប្រឈមការដួលរលំតែម្តង។ អាជីវកម្មរងគ្រោះធ្ងន់ជាងគេគឺវិស័យសេវាកម្មទេសចរណ៍។
1/ អាកាសចរ

ការអូសបន្លាយនៃមេរោគ Covid-19 បានធ្វើឲ្យប៉ះពាល់ដល់វិស័យអាកាសចរណ៍ពេញមួយឆ្នាំ ២០២០។ ស្ថិតិពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថា ឆ្នាំ ២០២០ ការធ្វើដំណើរនៅតាមអាកាសយានដ្ឋានទាំងបី គឺរាជធានីភ្នំពេញ, ខេត្តសៀមរាប និងព្រះសីហនុ ដាំក្បាលចុះជាង ៩០%។
ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៦ និងក្រុមហ៊ុនអាកាសចរណ៍បរទេស ៣៩ បានកាត់បន្ថយជើងហោះហើរឬផ្អាកទាំងស្រុងតែម្តង។
យ៉ាងណាមកទល់នឹងពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយ ប្រកាសក្ស័យធននៅឡើយទេ។ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការណ៍ដោះស្រាយ ដោយផ្ដល់ការលើកលែងពន្ធ និងពន្យារពេលសងបំណុលរដ្ឋ ដើម្បីក្រុមហ៊ុនបន្តរស់រានឡើងវិញ ក្រោយជំងឺរាតត្បាតនេះធូរស្រាល ឬផុតរលត់ទៅ។
2/ សណ្ឋាគារ
វិស័យសណ្ឋាគារ ក៏រងគ្រោះធ្ងន់ធ្ងរដែរក្នុងពេលវិបត្តិកូវីដ ១៩។ ខេត្តសៀមរាប ដែលជាខេត្តស្រូបទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំ សណ្ឋាគារតូចធំបានបិទទ្វារជាបន្តបន្ទាប់ ហើយបុគ្គលិករាប់ម៉ឺននាក់បានបាត់បង់ការងារធ្វើ។
សណ្ឋាគារចំនួន១៧២កន្លែងបានព្យួរការងារ និងចំនួន១៨កន្លែងបានបិទទ្វារទាំងស្រុងនៅក្នុងខេត្តសៀមរាប។ នេះបើតាមការគូសបញ្ជាក់របស់លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបនៅក្នុងសន្និសិទសារព័ត៌មានស្តីពីវឌ្ឍនភាព និងការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាបនៅទីស្តីការគណៈរដ្ឋមន្រ្តី ។
ផ្ទះសំណាក់ ៦៦ កន្លែង នៅបន្តដំណើរការអាជីវកម្មទាំងត្រដាបត្រដួស ខណៈ៩៦កន្លែងបានបិទទ្វារ និង ៩៩ទៀតបានផ្អាកដំណើរការអាជីវកម្ម។ ការបិទ និងផ្អាកដំណើរការអាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ទាំងនេះ បានប៉ះពាល់ដល់កម្មករ និយោជិតប្រមាណជាង៨ពាន់នាក់។
3/ ក្រុមហ៊ុនទេសចរណ៍
អាជីវកម្មដែលពឹងដង្ហើមភ្ញៀវទេសចរជាប្រភពចំណូល មិនអាចរកច្រកចេញបានក្នុងឆ្នាំ២០២០ ដោយសារជើងហោះហើរបានផ្អាកស្ទើរទាំងស្រុង។ ដោយសារមិនអាចទប់ទល់រួចទៅការចំណាយនៃប្រតិបត្តិការអាជីវកម្ម ក្រុមហ៊ុនទេសចរណ៍រាប់រយបានបង្ខំចិត្តបិទទ្វារ។
បើតាមប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា មានក្រុមហ៊ុនទេសចរណ៍ជាង ៦០០ កន្លែងបានបិទទ្វារនៅឆ្នាំ ២០២០។
4/ មគ្គុទ្ទេសក៍ទេសចរណ៍

មុខរបរដែលឡើងចុះតាមភ្ញៀវជាប្រភពចំណូល ឆ្នាំ២០២០ ជាឆ្នាំសូន្យតែម្តងសម្រាប់ការងារជាមគ្គុទ្ទេសក៍ទេសចរណ៍។ មុខរបរនេះ ពឹងផ្អែកលើភ្ញៀវទេសចរអន្តរជាតិទើបទៅរកអ្នកមគ្គុទ្ទេសក៍។
ក្នុងប្រទេសកម្ពុជា មគ្គុទ្ទេសក៍រាប់ពាន់នាក់ ភាគច្រើនជាភ្នាក់ងារឯកជន ពឹងពាក់លើប្រាក់ចំណូលប្រចាំថ្ងៃ ហើយមានមួយចំនួនតូចប៉ុណ្ណោះ ដែលនៅក្រោមការគ្រប់គ្រងស៊ីប្រាក់ខែក្រុមហ៊ុន។
បញ្ហាប្រឈមក្រៅពីគ្មានចំណូលពីមុខរបរសម្រាប់ការចំណាយប្រចាំថ្ងៃ មានអ្នកខ្លះបានបង់រំលោះផ្ទះ ក៏រឹតតែបន្ថែមបន្ទុកធ្ងន់ធ្ងរថែមទៀត៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ