Connect with us

ព័ត៌មានជាតិ

អាជីវកម្ម​ទាំង ៤ ត្រដាបត្រដួស​បំផុត​ឆ្នាំ ២០២០ មាន​មុខ​របរ​មួយ​ចំណូល​ធ្លាក់​ដល់​សូន្យ​

បានផុស

នៅ

ឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ ពេញ​មួយ​ឆ្នាំ​២០២០បាន​បង្កការ​ខ្ទេចខ្ទាំ​យ៉ាងធ្ងន់ធ្ងរដល់​សេដ្ឋកិច្ច​ ហើយស្ទើរតែគ្រប់វិស័យបានរងផលប៉ះពាល់ ហើយមួយចំនួនប្រឈមការដួលរលំតែម្តង។ អាជីវកម្មរងគ្រោះធ្ងន់ជាងគេគឺវិស័យសេវាកម្មទេសចរណ៍។

1/ អាកាសចរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអូសបន្លាយនៃមេរោគ Covid-19 បានធ្វើឲ្យប៉ះពាល់ដល់វិស័យអាកាសចរណ៍ពេញមួយឆ្នាំ ២០២០។ ស្ថិតិពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថា ឆ្នាំ ២០២០ ការធ្វើដំណើរនៅតាមអាកាសយានដ្ឋានទាំងបី គឺរាជធានីភ្នំពេញ, ខេត្តសៀមរាប និងព្រះសីហនុ ដាំក្បាល​ចុះជាង ៩០%។

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៦ និងក្រុមហ៊ុនអាកាសចរណ៍បរទេស ៣៩ បានកាត់បន្ថយជើងហោះហើរឬផ្អាកទាំងស្រុង​តែម្តង។

យ៉ាងណាមកទល់នឹងពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយ ប្រកាសក្ស័យធននៅឡើយទេ។ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការណ៍ដោះស្រាយ ដោយផ្ដល់ការលើកលែងពន្ធ និងពន្យារពេលសងបំណុលរដ្ឋ ដើម្បីក្រុមហ៊ុនបន្តរស់រានឡើងវិញ ក្រោយជំងឺរាតត្បាតនេះធូរស្រាល ឬផុតរលត់ទៅ។

2/ សណ្ឋាគារ

វិស័យសណ្ឋាគារ ក៏រងគ្រោះធ្ងន់ធ្ងរដែរក្នុងពេល​វិបត្តិកូវីដ ១៩។ ខេត្តសៀមរាប ដែលជាខេត្តស្រូបទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំ សណ្ឋាគារតូចធំបានបិទទ្វារ​ជាបន្តបន្ទាប់ ហើយបុគ្គលិករាប់ម៉ឺននាក់បានបាត់បង់ការងារធ្វើ។

សណ្ឋាគារចំនួន១៧២កន្លែងបានព្យួរការងារ និងចំនួន១៨កន្លែងបានបិទទ្វារទាំងស្រុងនៅក្នុងខេត្តសៀមរាប។ នេះបើតាមការគូសបញ្ជាក់របស់លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបនៅក្នុងសន្និសិទសារព័ត៌មានស្តីពីវឌ្ឍនភាព និងការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាបនៅទីស្តីការគណៈរដ្ឋមន្រ្តី ។

ផ្ទះសំណាក់ ៦៦ កន្លែង នៅ​បន្ត​ដំណើរការអាជីវកម្មទាំង​ត្រដាបត្រដួស ខណៈ៩៦កន្លែងបានបិទទ្វារ និង ៩៩ទៀតបានផ្អាកដំណើរការអាជីវកម្ម។ ការបិទ និងផ្អាកដំណើរការអាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ទាំងនេះ បានប៉ះពាល់ដល់កម្មករ និយោជិតប្រមាណជាង៨ពាន់នាក់។

3/ ក្រុមហ៊ុនទេសចរណ៍

អាជីវកម្មដែលពឹងដង្ហើម​ភ្ញៀវទេសចរជាប្រភពចំណូល មិនអាចរកច្រកចេញបាន​ក្នុង​ឆ្នាំ​២០២០ ដោយសារជើងហោះហើរ​បានផ្អាក​ស្ទើរ​ទាំង​ស្រុង។ ដោយសារមិនអាចទប់ទល់រួចទៅការចំណាយនៃប្រតិបត្តិការអាជីវកម្ម ក្រុមហ៊ុនទេសចរណ៍រាប់រយ​បាន​បង្ខំចិត្តបិទទ្វារ។

បើ​តាម​​ប្រធាន​សមាគមន៍ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មានក្រុមហ៊ុនទេសចរណ៍ជាង ៦០០ កន្លែងបានបិទទ្វារនៅ​ឆ្នាំ ២០២០។

4/ មគ្គុទ្ទេសក៍ទេសចរណ៍

មុខរបរដែលឡើងចុះតាមភ្ញៀវជាប្រភពចំណូល ឆ្នាំ២០២០ ជាឆ្នាំសូន្យតែម្តងសម្រាប់ការងារជាមគ្គុទ្ទេសក៍ទេសចរណ៍​។ មុខរបរនេះ ពឹងផ្អែកលើភ្ញៀវទេសចរអន្តរជាតិទើបទៅរកអ្នកមគ្គុទ្ទេសក៍។

ក្នុងប្រទេសកម្ពុជា មគ្គុទ្ទេសក៍រាប់ពាន់នាក់ ភាគច្រើនជាភ្នាក់ងារឯកជន ពឹងពាក់លើប្រាក់ចំណូលប្រចាំថ្ងៃ ហើយមានមួយចំនួនតូចប៉ុណ្ណោះ ដែលនៅក្រោមការគ្រប់គ្រងស៊ីប្រាក់ខែក្រុមហ៊ុន។

បញ្ហាប្រឈមក្រៅ​ពី​គ្មាន​ចំណូលពី​មុខរបរ​សម្រាប់ការ​ចំណាយ​ប្រចាំ​ថ្ងៃ មានអ្នក​ខ្លះបានបង់រំលោះផ្ទះ ក៏រឹតតែបន្ថែមបន្ទុកធ្ងន់ធ្ងរថែម​​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម