សេដ្ឋកិច្ច
កម្ពុជា សម្រេចចុះហត្ថលេខាលើគម្រោងនាំចេញថាមពល១ពាន់មេហ្កាវ៉ាត់ទៅសឹង្ហបុរី
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ិន សែន និងលោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសឹង្ហបុរី បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់សិទ្ធផ្តាច់មុខ ដើម្បីបញ្ជូនថាមពលឆ្លងកាត់ព្រំដែនពីកម្ពុជាទៅសឹង្ហបុរី នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន Royal Group Power Company Ltd (RGP) និងក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) តាមរយៈក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ខ្លួនគឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ឆ្នាំ២០២២ បានចុះកិច្ចព្រមព្រៀងបឋមចងកាតព្វ កិច្ចប្រគល់សិទ្ធិផ្តាច់មុខ ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍនិងប្រតិបត្តិការរួមគ្នាលើគម្រោងថាមពល កកើត ឡើងវិញ នៅកម្ពុជា ដែលមានសមត្ថភាពបង្គុំប្រមាណ ២៥០០ មេហ្កាវ៉ាត់ ក្នុងគោលបំណងនាំចេញ ទៅ សឹង្ហបូរី ១០០០ មេហ្កាវ៉ាត់ តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមសមុទ្រ ដែលក្រុមហ៊ុន KE គឺ ជាអ្នកទទួលទិញ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Power មានប្រសាន៍ថា «កិច្ចព្រមព្រៀងផ្ដាច់ មុខជាមួយក្រុមហ៊ុន Keppel គឺដើម្បីអភិវឌ្ឍនិងនាំចេញថាមពលរហូតដល់ ១០០០ មេហ្កាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋសឹង្ហបូរី ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល សម្រាប់ដោះស្រាយការនាំចេញថាមពលពីឡា គឺតំណាងឲ្យការ ចាប់ផ្ដើមនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងក្រុមហ៊ុនទាំងពីរ។ នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កិច្ច សហប្រតិបត្តិការអាស៊ាន។ កិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនិងធុរកិច្ចរបស់យើង នឹងចូលរួមចំណែកយ៉ាងច្រើនដល់ការអនុវត្តកាន់តែទូលំទូលាយនូវ ខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាន តាមរយៈតំណ ភ្ជាប់ផ្នែកអគ្គិសនីក្នុងអាស៊ាន ដោយអនុវត្តនូវធាតុផ្សំជាគន្លឹះនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រសួង រ៉ែនិងថាមពល នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបូរី ក្នុងអំឡុង ពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២»។

បើតាមអ្នកឧកញ៉ា គិត ម៉េង កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ KI ក្នុងការស្វែរកធនធានថាមពលប្រកបដោយចីរភាព និងអាចទុកចិត្តបាន ដែលជួយគាំទ្រដល់ពាណិជ្ជកម្មថាមពលឆ្លងកាត់ព្រំដែនអាស៊ាន ដោយរាប់បញ្ចូលទាំងការនាំចូល ថាមពលបៃតង ទៅសឹង្ហបូរីផងដែរ។
លោកស្រី Cindy Lim ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន KI មានប្រសាសន៍ថា « កិច្ចព្រមព្រៀងនេះ ជាជំហានដ៏សំខាន់ក្នុងពន្លឿនការអភិវឌ្ឍធនធានថាមពលកកើតឡើងវិញ ក៏ដូចជាចាប់យកកាលានុវត្ត ភាពដែលកើតចេញពី ចក្ខុវិស័យខ្សែបណ្តាញបង្ហាញថាមពលអាស៊ាន នៃពាណិជ្ជកម្មអគ្គិសនី ពហុភាគី លើសពីព្រំដែនអន្តរជាតិ ដោយរាប់បញ្ចូលទាំងការនាំចូលជាសក្តានុពលនូវអគ្គិសនីដែល មានកាបូនទាបទៅកាន់សឹង្ហបូរី»។
តាមរយៈកិច្ចព្រមព្រៀងនេះ មិនត្រឹមតែអាស៊ាន អាចឆ្លងឆ្ពោះទៅរក ថាមពលចម្រុះបៃតងយ៉ាងលឿនប៉ុណ្ណោះទេ គឺថែមទាំងជួយជម្រុញភាពធន់នឹងថាមពលសម្រាប់សឹង្ហ បូរីនិងតំបន់ផងដែរ។
លោកស្រី Cindy Lim បានបន្ថែមថា ក្រុមហ៊ុន Keppel Infrastructure មានសេចក្ដីសោមនស្សរីករាយក្នុងការពង្រីក ភាពជាដៃគូជាមួយកម្ពុជា និងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Royal Group Power ដើម្បីផ្តល់ជូននូវដំណោះស្រាយថាមពល រួមនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលប្រកបដោយចីរភាព និងអាចពង្រីកវិសាលភាពបាន ដើម្បីបំពេញតាមកំណើនតម្រូវការក្នុងតំបន់៕



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?