Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងជប៉ុន ឈានដល់ជាង ២៤០ពាន់លានដុល្លារ

បានផុស

នៅ

ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងជប៉ុន បានឈានដល់ ២៤០,២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ លំហូរវិនិយោគផ្ទាល់បរទេស (FDI) ពីប្រទេសជប៉ុន ក្នុងឆ្នាំ២០២១ មានចំនួន ១២.០​ពាន់លានដុល្លារអាមេរិក ឬកើនឡើង ៣.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះ​ធ្វើឲ្យ​ប្រទេស​ជប៉ុន​ជា​ដៃគូ​ពាណិជ្ជកម្មលំដាប់ទី៣ ​របស់​អាស៊ាន។ នេះបើតាមការបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ នៅសណ្ឋាគារសុខាភ្នំពេញ ដឹកនាំដោយសហប្រធាន២រូបគឺ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន និងលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈផេកផ្លូវការរបស់សម្តេចតេជោ បានបញ្ជាក់ថា អាស៊ាន និងជប៉ុន បានបង្កើតទំនាក់ទំនងសន្ទនាក្រៅផ្លូវការ​លើកដំបូង​នៅក្នុងឆ្នាំ១៩៧៣ ក្រោយមកត្រូវបានបង្កើតឱ្យក្លាយជាផ្លូវការ នៅខែមីនា ឆ្នាំ១៩៧៧ ដោយមានការកោះ​ប្រជុំជាវេទិកាអាស៊ាន-ជប៉ុន។

តាំងពីនោះមក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ លើកគ្រប់វិស័យ មានទាំងសន្តិសុខ នយោបាយ កិច្ចសហប្រតិ​បត្តិការ​សេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងសង្គម-វប្បធម៌។ ប្រទេសជប៉ុន បានចូលជាសមាជិកលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) នៅខែកក្កដា ឆ្នាំ២០០៤ ហើយក៏បានក្លាយជាដៃគូសន្ទនា ដែលតែងតាំង​អគ្គរដ្ឋទូតប្រចាំអាស៊ានរបស់ខ្លួន នៅលេខាធិការដ្ឋានអាស៊ាន ឯទីក្រុងហ្សារកាតា។ បេសកកម្មជប៉ុន​ប្រចាំអាស៊ាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​​ភ្លើងឆេះព្រៃដ៏អាក្រក់​នៅជប៉ុន​​បន្ត​រាលដាល ខណៈ​​ការ​វាយតម្លៃ​ផល​ប៉ះពាល់​ត្រូវ​ការ​ពេល​យូរ​

ព័ត៌មានជាតិ៨ នាទីutes មុន

២០២៥ មានរោងចក្រជាច្រើនស្ម័គ្រចិត្តសាងសង់ទារកដ្ឋាន ដើម្បីជួយសម្រួលការលំបាករបស់កម្មករ-និយោជិត

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ព្រឹលបាក់​សង្កត់​ជម្រក​កម្មករសំណង់​​​បណ្តាល​ឲ្យស្លាប់​៨នាក់​​​​នៅរដ្ឋ​ជាប់​ព្រំ​ដែន​ឥណ្ឌា-​ចិន​​

ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកនាំពាក្យជំរុញសមត្ថកិច្ចបន្តឃាត់តៃកុងឡានក្រុងដឹកអ្នកដំណើរតាមផ្លូវជាតិលេខ១ ដែលល្មើសច្បាប់

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្រសួងការងារ មានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ ជាង ២៥០ សិស្ស-និស្សិតបញ្ចប់ការសិក្សាជិត ៥ ម៉ឺននាក់

សន្តិសុខសង្គម១៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

សហគ្រាសចិន
សន្តិសុខសង្គម១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម