សេដ្ឋកិច្ច
អ្នកឧកញ៉ា គិត ម៉េង ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Binance នាំយក Web3 មកកាន់កម្ពុជា
ក្រុមហ៊ុន Binance ដែលជាក្រុមហ៊ុនផ្តល់សេវាប្រព័ន្ធអេកូឡូស៊ី blockchain ឈានមុខគេលើពិភពលោក និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងរួមគ្នា នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ពង្រឹងភាពជាដៃគូនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញប្រទេសជាតិ ចូលទៅក្នុងយុគសម័យនៃដំណោះស្រាយ Web3 បន្ទាប់ពីបានចុះអនុស្សរណៈកាលពីដើមឆ្នាំនេះ ហើយកំពុងរង់ចាំការអនុម័តបទប្បញ្ញត្តិ។

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងនៅរាជធានីភ្នំពេញនេះ ត្រូវបានរៀបចំក្រោមអធិបតីភាព លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនិយតករមូលបត្រកម្ពុជា។
លោក Leon Foong ប្រធានក្រុមហ៊ុន Binance ប្រចាំតំបន់អាស៊ីបាស៊ីហ្វិកបានឲ្យដឹងថា «យើងពិតជារំភើបក្នុងការពង្រឹងទំនាក់ទំនង និងការសហការដ៏រឹងមាំរបស់យើងជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ការបណ្តាក់ទុនរួមគ្នានេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជារីករាយជាមួយនឹងបទពិសោធន៍ប្រើប្រាស់ឱ្យរលូន ដើម្បីធ្វើឱ្យកាន់តែងាយស្រួល សម្រាប់អ្នកប្រើប្រាស់ក្នុងការស្វែងយល់អំពី blockchain និងចូលទៅកាន់បណ្តាញរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដើម្បីស្វែងរកវិធីចាប់ផ្តើមដំណើរ web3.0 របស់ពួកគេ។ យើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដូច្នេះកម្ពុជាទទួលបានអត្ថប្រយោជន៍ ពីការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ី Blockchain ហើយយើងរួមគ្នាខិតខំជំរុញកំណើនសេដ្ឋកិច្ច និងជំរុញការធ្វើឌីជីថលកម្មនៅក្នុងប្រទេស»។

នៅក្នុងកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា ដែលបានចុះហត្ថលេខានេះ ភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងការស្វែងរកលទ្ធភាពនៃការបង្កើតដំណោះស្រាយ និងថ្នាលដោយផ្អែកលើកម្មវិធី Web3 ព្រមទាំងប្រើប្រាស់ចំណេះដឹងបច្ចេកវិទ្យា និងសមត្ថភាពវេទិកា blockchain របស់ Binance ដើម្បីជួយថែរក្សាកំណើនសេដ្ឋកិច្ច ដែលផ្តោតលើផ្នែកជាក់លាក់នៃសង្គម។
អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា «យើងរស់នៅក្នុងពេលវេលាដ៏រំភើបមួយ ដោយសារតែយើងមានដំណោះស្រាយ Web3 ព្រមទាំងការរីកចម្រើន នាពេលអនាគត។ ក្រុមហ៊ុនបច្ចេកវិទ្យាកំពុងគិតអំពីអ្វីដែលមិននឹកស្មានដល់ ហើយត្រួសត្រាយផ្លូវ សម្រាប់ពិភពលោកនេះ ទៅជាសង្គមរួមបញ្ចូលគ្នា និងបើកចំហដែលពាណិជ្ជកម្មពហុភាគី អាចនាំមកនូវវិបុលភាពសេដ្ឋកិច្ច សម្រាប់ទាំងអស់គ្នា»។

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា «យើងចង់ឲ្យប្រទេសកម្ពុជា និងប្រជាជនកម្ពុជានាំមុខគេ ក្នុងការផ្លាស់ប្តូរនេះ ហើយដោយមានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា យើងចង់ឲ្យបច្ចេកវិទ្យាជួយយើងឲ្យចូលទៅដល់សេដ្ឋកិច្ចមួយ ដែលមានការអភិវឌ្ឍ។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Binance ដែលជាឈានមុខគេនៅក្នុង ពិភពលោកផ្នែកប្រព័ន្ធអេកូឡូស៊ី blockchain ហើយប្រាកដថា ការបណ្តាក់ទុនរួមគ្នានេះ នឹងដំណើរការដ៏វែងឆ្ងាយ ក្នុងការបង្កើនល្បឿនកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន នៅក្នុងប្រទេសកម្ពុជា»។

សព្វថ្ងៃនេះ ដោយសារតែបច្ចេកវិទ្យាពិភពលោក បានរួមតូចនៅក្នុងទូរស័ព្ទដៃ ដែលអ្នកប្រើប្រាស់កាន់ ខណៈដែលពង្រីកព្រំដែន ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ចប្រកប ដោយបរិយាប័ន្ន និងសេដ្ឋកិច្ចបើកចំហរ។
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Binance មានទស្សនៈវិស័យទូទៅដូចគ្នា គឺការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្ន សម្រាប់មនុស្សគ្រប់គ្នា ដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ចសង្គម យេនឌ័រ ទីតាំង ភូមិសាស្ត្រ ឬអាយុរបស់ពួកគេ ហើយកំពុងរំពឹងថា ការបណ្តាក់ទុនរួមគ្នានេះ នឹងដឹកនាំការផ្លាស់ប្តូរ នៅក្នុងប្រទេសកម្ពុជា៕


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៥ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់