ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុនជប៉ុនវិនិយោគស្ថានីយរថយន្តអគ្គិសនីនៅកម្ពុជា
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យភាគីជប៉ុន ជួយជំរុញដល់ក្រុមហ៊ុនជប៉ុន មកវិនិយោគលើការសាងសង់ស្ថានីយបញ្ចូលអគ្គីសនីនៅកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យកាន់តែមានភាពប្រសើរឡើង។

ការស្នើសុំនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុននៅសណ្ឋាគារហាយ៉ាដរីជែនស៊ី រាជធានីភ្នំពេញ។
លោក ទេសរដ្ឋមន្ត្រីបានជម្រាបជូនទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា ដើម្បីកាត់បន្ថយការបញ្ចេញការបូនឌីអុកស៊ីត ប្រទេសកម្ពុជាកំពុងជំរុញការប្រើប្រាស់យានយន្ត ដើរដោយថាមពលអគ្គិសនី (EV)ហើយ ដើម្បីជំរុញការប្រើប្រាស់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាត់បន្ថយពន្ធនាំចូលមកត្រឹមតែប្រមាណជាង ៦០% ប៉ុណ្ណោះ នៃតម្លៃយានយន្តអគ្គិសនី។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីរថយន្តអគ្គិសនី៨៤គ្រឿង កើនឡើង៨០០% រយៈពេល ៥ខែដើមឆ្នាំ២០២២ បើធៀបនឹងកាលពីឆ្នាំ២០២១ មានតែ៩គ្រឿងប៉ុណ្ណោះ ដែលធ្វើឱ្យចំនួនរថយន្តអគ្គិសនី នៅកម្ពុជា កើនឡើងដល់១៤៨គ្រឿង ស្របពេលដែលក្រសួងបង្កើនការសហការជាមួយវិស័យឯកជន ដើម្បីដំឡើងទីតាំងសាកយានយន្តអគ្គិសនី ឱ្យបានច្រើនបំពេញតាមតម្រូវការប្រើប្រាស់។
យោងលើកំណើនដ៏ឆាប់រហ័សនេះ ក្រសួងរំពឹងថា នឹងមានការកើនឡើងយានយន្ត ស្របទៅតាមទិសដៅកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រ រយៈពេលវែងស្តីពីអាព្យាក្រឹតកាបូន ឆ្នាំ២០៥០ ដោយជំរុញនិងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអាត្រា៤០% និងម៉ូតូអគ្គិសនីក្នុងអាត្រា៧០%»៕ សំអឿន


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា