ព័ត៌មានជាតិ
ឆ្នាំ២០២០ កម្ពុជានាំចេញផលិតផលកសិកម្ម បានចំនួន ៦០៤ លានដុល្លារអាមេរិក
លោក វែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញតម្លៃសរុបកសិផលកសិកម្ម និងការនាំចេញសម្រាប់ឆ្នាំ២០២០ ដែលក្នុងនោះការនាំចេញផលិតផលកសិកម្មសម្រាប់អនុវិស័យផលិតកម្មសត្វ ផលិតផលជលផល ផលិតផលព្រៃឈើ និងផលិតផលកៅស៊ូបានចំនួន ៦០៤ ៨២៦ ០០០ ដុល្លារអាមេរិក។
បើតាមលោក វែង សាខុន តម្លៃផលិត ផលកសិកម្មសរុប មានចំនួន ៤ ២៦៥ ៤១៧ ៤២០ ដុល្លារអាមេរិក ហើយការនាំចេញផលិតផលកសិកម្មចំនួន ៦០៤ ៨២៦ ០០០ ដុល្លារអាមេរិក ។
ក្នុងចំណោមផលិតផលកសិកម្មទាំងនោះ ទី១. ផ្នែកផលិតកម្មសត្វ តម្លៃសរុបនៃផលិតផលសត្វ ចំនួន ១ ៨២៧ ១៩៩ ៩៨៣ ដុល្លារអាមេរិក ហើយតម្លៃសរុបនៃការនាំចេញផលិតផលសត្វ ចំនួន ៦១ ៣០៧ ០០០ ដុល្លារអាមេរិក។ ក្នុងនោះគោក្របី ចំនួន ៨៩៥,៩៨ លានដុល្លារអាមេរិក (៨៩ ៥៩៨ តោន)។ ជ្រូក ចំនួន ៥៤៤,៧៦៥ លានដុល្លារអាមេរិក (១០៨ ៩៥៣ តោន)។ បក្សី ចំនួន ២៣១,០១៦ លានដុល្លារអាមេរិក (៥៧ ៧៥៤ តោន)។ សត្វដ៏ទៃទៀត ចំនួន១,៥២ លានដុល្លារអាមេរិក (១៥២ តោន)។ ស៊ុតមាន់ និងទា ចំនួន ១៥៨,៣១៦ លានដុល្លារអាមេរិក(១ ៨០៩ លានគ្រាប់)
ទី២. ផ្នែកផលិតកម្មជលផល តម្លៃសរុបនៃផលិតផលនេសាទ មានចំនួន ១ ៨៧២ ៦០០ ០០០ ដុល្លារអាមេរិក ហើយតម្លៃសរុបនៃការនាំចេញផលិតផលជលផល មានចំនួន ៨ ៣៣៤ ០០០ ដុល្លារអាមេរិក។ ដែលក្នុងនោះ ផលិតផលទឹកសាប មានចំនួន ៤១៣ ២០០ តោន, ផលនេសាទសមុទ្រ ចំនួន ១២២ ៧០០ តោន, ផលវារីវប្បកម្ម ចំនួន ៤០០ ៤០០ តោន, ផលិតផលជលផលសរុប ចំនួន ៩៣៦ ៣០០ តោន, ការនៃចេញ ចំនួន ៣ ៥៩០ តោន, តម្លៃសរុបនៃផលិតផលទឹកសាប និងសមុទ្រ ចំនួន ១ ០៧១ ៨០០ ០០០ ដុល្លារអាមេរិក, តម្លៃសរុបនៃផលិតផលវារីវប្បកម្ម ចំនួន ៨០០ ៨០០ ០០០ ដុល្លារអាមេរិក។
ទី៣. ផ្នែកផលិតផលព្រៃឈើ សត្វព្រៃ និងសំបុកត្រចៀកកាំ តម្លៃសរុបនៃផលិតផលព្រៃឈើ សត្វព្រៃ និងសំបុកត្រចៀកកាំ ចំនួន ៨៦ ៩៥៧ ៤៣៦ ដុល្លារអាមេរិក ហើយការនាំចេញផលិតផលព្រៃឈើ និងសត្វព្រៃ ចំនួន ៤៤ ០៩១ ០០០ ដុល្លារអាមេរិក។ ក្នុងនោះ តម្លៃសរុបនៃផលិតផលឈើដាំនិងឈើកែច្នៃ ចំនួន ២៣ ២៣៧ ០០០ ដុល្លារអាមេរិក, ការផ្គត់ផ្គង់ផលិតផលឈើសរុបចំនួន ៣០ ៩២៦ ម៉ែត្រត្រីគុណ ៤ ៧៨៦ តោន, ៥៥ ៨០៣ ស្តែរ, ២៤៣ ២៥១ ដើម, តម្លៃសរុបផលិតផលសត្វព្រៃ ចំនួន ៣៣ ៨៧១ ០០០ ដុល្លារអាមេរិក, សត្វស្វាចិញ្ចឹម ចំនួន ២២ ៥៩៤ ក្បាល, ផលិតផលស្បែកសត្វ ចំនួន ៦៨៣,០២៥ តោន។ តម្លៃសរុបផលិតផលសំបុកត្រចៀកកាំ ចំនួន ២៤ ០០០ ០០០ ដុល្លារអាមេរិក, ផលិតផលសរុបចំនួន ៤០ តោន។ ចំណូលពីសួយសារ ចំនួន ៥ ៧០០ ០០០ ដុល្លារអាមេរិក។
ទី៤, ផ្នែកផលិកម្មកៅស៊ូ តម្លៃសរុបនៃផលិតផលកៅស៊ូ ចំនួន ៤៧៨ ៦៦០ ០០០ ដុល្លារអាមេរិក ហើយតម្លៃសរុបនៃការនាំចេញផលិតផលកៅស៊ូ និងដើម កៅស៊ូ ចំនួន ៤៨២ ៧៦០ ០០០ ដុល្លារអាមេរិក។ តម្លៃសរុបនៃផលិតផលកៅស៊ូ ចំនួន៤៧៨ ៦៦០ ០០០ ដុល្លារអាមេរិក។ តម្លៃសរុបនៃផលិតជ័រកៅស៊ូ ចំនួន ៤៧២ ៥០០ ០០០ ដុល្លារអាមេរិក, ផ្ទៃដីដាំដុះ ចំនួន ៤០១ ៩១៤ ហិកតា ក្នុងនេះមាន៖ កៅស៊ូឧស្សាហកម្ម ចំនួន ២៤០ ៨១១ ហិកតា ស្មើនឹង ៦០ ភាគរយ, កៅស៊ូគ្រួសារ ចំនួន ១៦១ ១០៣ ហិកតា ស្មើនឹង៤០ភាគរយ, ផ្ទៃដីចៀរជ័រ ចំនួន ២៩០ ០១៣ ហិកតា ស្មើនឹង៧២ភាគរយ នៃផ្ទៃដីដាំដុះកៅស៊ូសរុប, ទិន្នផលជា មធ្យម ចំនួន១,២០៧ តោន/ហិកតា, បរិមាណផលសរុប ចំនួន៣៥០ ០០០ តោន។ តម្លៃសរុបនៃដើមកៅស៊ូ ចំនួន ៦ ១៦០ ០០០ ដុល្លារអាមេរិក, ផ្ទៃដីសម្អាតដើមកៅស៊ូ(២០២០) ចំនួន ១ ៧៦០ ហិកតា, តម្លៃដើមកៅស៊ូក្នុងមួយហិកតា ចំនួន ៣ ៥០០ ដុល្លារអាមេរិក, តម្លៃសរុបនៃការនាំចេញផលិតផលកៅស៊ូចំនួន៤៨២ ៧៦០ ០០០ ដុល្លារអាមេរិក។
តម្លៃសរុបនៃការនាំចេញកៅស៊ូ ចំនួន ៤៥៩ ០០០ ០០០ ដុល្លារអាមេរិក, បរិមាណនាំចេញសរុបចំនួន ៣៤០ ០០០ តោន, តម្លៃនាំចេញជាមធ្យមប្រចាំឆ្នាំ ចំនួន ១ ៣៥០ ដុល្លារអាមេរិក ក្នុងមួយតោន។ តម្លៃនៃការនាំចេញឈើកៅស៊ូចំនួន ២៣ ៧៦០ ០០០ ដុល្លារអាមេរិក, តម្លៃឈើកៅស៊ូ ចំនួន១៥០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រត្រីគុណ, បរិមាណឈើកៅស៊ូ ចំនួន ១៥៨ ៤០០ ម៉ែត្រត្រីគុណ៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ កសិករឆ្នើមដាំដំណាំចម្រុះលើផ្ទៃដីជិត៥ហិកតា អាចរកចំណូលបាន៤០០លានរៀលក្នុង១ឆ្នាំ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ