Connect with us

ព័ត៌មានជាតិ

ឆ្នាំ​២០២០​ កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​ បាន​ចំនួន ៦០៤ លានដុល្លារ​អាមេរិក​

បានផុស

នៅ

​លោក វែង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញ​តម្លៃ​សរុប​កសិផល​កសិកម្ម និង​ការនាំចេញ​សម្រាប់​ឆ្នាំ​២០២០ ដែល​ក្នុង​នោះ​ការនាំចេញ​ផលិតផល​កសិកម្ម​សម្រាប់​អនុវិស័យ​ផលិតកម្ម​សត្វ​ ផលិតផល​ជលផល ផលិតផល​ព្រៃឈើ និង​ផលិតផល​កៅស៊ូ​បាន​ចំនួន ៦០៤ ៨២៦ ០០០ ដុល្លារ​អាមេរិក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោក វែង សាខុន តម្លៃ​ផលិត ផល​កសិកម្ម​សរុប មាន​ចំនួន ៤ ២៦៥ ៤១៧ ៤២០ ដុល្លារ​អាមេរិក ហើយ​ការ​នាំចេញ​ផលិតផល​កសិកម្ម​ចំនួន ៦០៤ ៨២៦ ០០០ ដុល្លារ​អាមេរិក ។​

​ក្នុងចំណោម​ផលិតផល​កសិកម្ម​ទាំងនោះ ទី​១. ផ្នែក​ផលិតកម្ម​សត្វ តម្លៃ​សរុប​នៃ​ផលិតផល​សត្វ ចំនួន ១ ៨២៧ ១៩៩ ៩៨៣ ដុល្លារ​អាមេរិក ហើយ​តម្លៃ​សរុប​នៃ​ការនាំចេញ​ផលិតផល​សត្វ ចំនួន ៦១ ៣០៧ ០០០ ដុល្លារ​អាមេរិក​។ ក្នុងនោះ​គោក្របី ចំនួន ៨៩៥,៩៨ លាន​ដុល្លារ​អាមេរិក (៨៩ ៥៩៨ តោន​)​។ ជ្រូក ចំនួន ៥៤៤,៧៦៥ លាន​ដុល្លារ​អាមេរិក (១០៨ ៩៥៣ តោន​)​។ បក្សី ចំនួន ២៣១,០១៦ លាន​ដុល្លារ​អាមេរិក (៥៧ ៧៥៤ តោន​)​។ សត្វ​ដ៏ទៃទៀត ចំនួន​១,៥២ លាន​ដុល្លារ​អាមេរិក (១៥២ តោន​)​។ ស៊ុតមាន់ និង​ទា ចំនួន ១៥៨,៣១៦ លាន​ដុល្លារ​អាមេរិក​(១ ៨០៩ លាន​គ្រាប់​)

​ទី​២. ផ្នែក​ផលិតកម្ម​ជលផល តម្លៃ​សរុប​នៃ​ផលិតផល​នេសាទ មាន​ចំនួន ១ ៨៧២ ៦០០ ០០០ ដុល្លារ​អាមេរិក ហើយ​តម្លៃ​សរុប​នៃ​ការនាំចេញ​ផលិតផល​ជលផល មាន​ចំនួន ៨ ៣៣៤ ០០០ ដុល្លារ​អាមេរិក​។ ដែល​ក្នុងនោះ ផលិតផល​ទឹកសាប មាន​ចំនួន ៤១៣ ២០០ តោន​, ផល​នេសាទ​សមុទ្រ ចំនួន ១២២ ៧០០ តោន​, ផល​វារីវប្បកម្ម ចំនួន ៤០០ ៤០០ តោន​, ផលិតផល​ជលផល​សរុប ចំនួន ៩៣៦ ៣០០ តោន​, ការ​នៃ​ចេញ ចំនួន ៣ ៥៩០ តោន​, តម្លៃ​សរុប​នៃ​ផលិតផល​ទឹកសាប និង​សមុទ្រ ចំនួន ១ ០៧១ ៨០០ ០០០ ដុល្លារ​អាមេរិក​, តម្លៃ​សរុប​នៃ​ផលិតផល​វារីវប្បកម្ម ចំនួន ៨០០ ៨០០ ០០០ ដុល្លារ​អាមេរិក​។​

​ទី​៣. ផ្នែក​ផលិតផល​ព្រៃឈើ សត្វព្រៃ និង​សំបុក​ត្រចៀកកាំ តម្លៃ​សរុប​នៃ​ផ​លិត​ផល​ព្រៃឈើ សត្វព្រៃ និង​សំបុក​ត្រចៀកកាំ ចំនួន ៨៦ ៩៥៧ ៤៣៦ ដុល្លារ​អាមេរិក ហើយ​ការនាំចេញ​ផលិតផល​ព្រៃឈើ និង​សត្វព្រៃ ចំនួន ៤៤ ០៩១ ០០០ ដុល្លារ​អាមេរិក​។ ក្នុងនោះ តម្លៃ​សរុប​នៃ​ផលិតផល​ឈើ​ដាំ​និង​ឈើ​កែច្នៃ ចំនួន ២៣ ២៣៧ ០០០ ដុល្លារ​អាមេរិក​, ការផ្គត់ផ្គង់​ផលិតផល​ឈើ​សរុប​ចំនួន ៣០ ៩២៦ ម៉ែត្រត្រីគុណ ៤ ៧៨៦ តោន​, ៥៥ ៨០៣ ស្តែ​រ​, ២៤៣ ២៥១ ដើម​, តម្លៃ​សរុប​ផលិតផល​សត្វព្រៃ ចំនួន ៣៣ ៨៧១ ០០០ ដុល្លារ​អាមេរិក​, សត្វ​ស្វា​ចិញ្ចឹម ចំនួន ២២ ៥៩៤ ក្បាល​, ផលិតផល​ស្បែក​សត្វ ចំនួន ៦៨៣,០២៥ តោន​។ តម្លៃ​សរុប​ផ​លិត​ផល​សំបុក​ត្រចៀកកាំ ចំនួន ២៤ ០០០ ០០០ ដុល្លារ​អាមេរិក​, ផលិតផល​សរុប​ចំនួន ៤០ តោន​។ ចំណូល​ពី​សួយ​សារ ចំនួន ៥ ៧០០ ០០០ ដុល្លារ​អាមេរិក​។​

​ទី​៤, ផ្នែក​ផលិក​ម្ម​កៅស៊ូ​ តម្លៃ​សរុប​នៃ​ផលិតផល​កៅស៊ូ ចំនួន ៤៧៨ ៦៦០ ០០០ ដុល្លារ​អាមេរិក ហើយ​តម្លៃ​សរុប​នៃ​ការនាំចេញ​ផ​លិត​ផល​កៅស៊ូ និង​ដើម កៅស៊ូ ចំនួន ៤៨២ ៧៦០ ០០០ ដុល្លារ​អាមេរិក​។ តម្លៃ​សរុប​នៃ​ផលិតផល​កៅស៊ូ ចំនួន​៤៧៨ ៦៦០ ០០០ ដុល្លារ​អាមេរិក​។ តម្លៃ​សរុប​នៃ​ផលិត​ជ័រកៅស៊ូ ចំនួន ៤៧២ ៥០០ ០០០ ដុល្លារ​អាមេរិក​, ផ្ទៃដី​ដាំ​ដុះ ចំនួន ៤០១ ៩១៤ ហិកតា ក្នុង​នេះ​មាន​៖ កៅស៊ូ​ឧស្សាហកម្ម ចំនួន ២៤០ ៨១១ ហិកតា ស្មើនឹង ៦០ ភាគរយ​, កៅស៊ូ​គ្រួសារ ចំនួន ១៦១ ១០៣ ហិកតា ស្មើនឹង​៤០​ភាគរយ​, ផ្ទៃដី​ចៀរ​ជ័រ ចំនួន ២៩០ ០១៣ ហិកតា ស្មើនឹង​៧២​ភាគរយ នៃ​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​សរុប​, ទិន្នផល​ជា មធ្យម ចំនួន​១,២០៧ តោន​/​ហិកតា​, បរិមាណ​ផល​សរុប ចំនួន​៣៥០ ០០០ តោន​។ តម្លៃ​សរុប​នៃ​ដើម​កៅស៊ូ ចំនួន ៦ ១៦០ ០០០ ដុល្លារ​អាមេរិក​, ផ្ទៃដី​សម្អាត​ដើម​កៅស៊ូ​(២០២០) ចំនួន ១ ៧៦០ ហិកតា​, តម្លៃ​ដើម​កៅស៊ូ​ក្នុង​មួយ​ហិកតា ចំនួន ៣ ៥០០ ដុល្លារ​អាមេរិក​, តម្លៃ​សរុប​នៃ​ការនាំចេញ​ផលិតផល​កៅស៊ូ​ចំនួន​៤៨២ ៧៦០ ០០០ ដុល្លារ​អាមេរិក​។

​តម្លៃ​សរុប​នៃ​ការនាំចេញ​កៅស៊ូ ចំនួន ៤៥៩ ០០០ ០០០ ដុល្លារ​អាមេរិក​, បរិមាណ​នាំចេញ​សរុប​ចំនួន ៣៤០ ០០០ តោន​, តម្លៃ​នាំចេញ​ជា​មធ្យម​ប្រចាំ​ឆ្នាំ ចំនួន ១ ៣៥០ ដុល្លារ​អាមេរិក ក្នុង​មួយ​តោន​។ តម្លៃ​នៃ​ការនាំចេញ​ឈើ​កៅស៊ូ​ចំនួន ២៣ ៧៦០ ០០០ ដុល្លារ​អាមេរិក​, តម្លៃ​ឈើ​កៅស៊ូ ចំនួន​១៥០ ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រត្រីគុណ​, បរិមាណ​ឈើ​កៅស៊ូ ចំនួន ១៥៨ ៤០០ ម៉ែត្រត្រីគុណ​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​កសិករ​ឆ្នើម​​​ដាំ​ដំណាំ​ចម្រុះ​លើផ្ទៃដី​ជិត​៥​ហិកតា ​អាច​រកចំ​ណូល​បាន​៤០០​លាន​រៀល​ក្នុ​ង​​១​ឆ្នាំ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម