សេដ្ឋកិច្ច
ថៃ ទទួលបានទឹកប្រាក់ ១០០ ពាន់លានបាតពីវិនិយោគិនបរទេស ក្នុងឆ្នាំនេះ
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Sinit Lertkrai បាននិយាយកាលពីថ្ងៃចន្ទថា ត្រឹមរយៈពេល ១០ ខែក្នុងឆ្នាំនេះ មានក្រុមហ៊ុនបរទេសចំនួន ៤៨០ បានបណ្តាក់ទុនជាង ១០៦.៤៣ ពាន់លានបាត និងបង្កើតការងារចំនួន ៤,៦៣៥ កន្លែង ដល់ប្រជាជនថៃ ។

ក្នុងចំណោមក្រុមហ៊ុនបរទេសទាំងនោះ អ្នកវិនិយោគធំជាងគេនោះ គឺវិនិយោគិនជប៉ុន ដោយនាំមកនូវ ទឹកប្រាក់វិនិយោគចំនួន ៣៧.៧៣ ពាន់លានបាត និងបង្កើតក្រុមហ៊ុនចំនួន ១២៥ ។ បន្ទាប់មកគឺចិន មានទំហំវិនិយោគ ២០.៨៤ ពាន់លានបាត ដែលមាន ២២ ក្រុមហ៊ុន ខណៈមួយទៀតគឺ សិង្ហបុរី ចំនួន ១១.៦៩ ពាន់លានបាត មាន ៧៥ ក្រុមហ៊ុន ។
លោកអនុរដ្ឋមន្ត្រីពាណិជ្ជកម្មថៃបន្តទៀតថា ការបើកទ្វារដល់ក្រុមហ៊ុនបរទេស បានជួយលើកកម្ពស់ចំណេះដឹង និងការផ្ទេរបច្ចេកវិទ្យា ជាពិសេសក្នុងវិស័យដែលទាក់ទងនឹងគម្រោង និងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់ រដ្ឋាភិបាលថៃ ដូចជាប្រព័ន្ធរក្សាទុកថាមពលសម្រាប់អាកាសយានដ្ឋានអន្តរជាតិ U-Tapao និងការរុករកប្រេងនៅឈូងសមុទ្រថៃជាដើម ។

ក្រុមហ៊ុនទាំងនេះភាគច្រើនមកពីជប៉ុន អាមេរិក និងសិង្ហបុរី ដោយវិនិយោគនៅក្នុងវិស័យជីវចម្រាញ់ ការអភិវឌ្ឍន៍កម្មវិធី ការគ្រប់គ្រងប្រព័ន្ធផលិតកម្ម និងសេវាកម្មបច្ចេកទេស និងវិស្វកម្ម ។
ជាចុងក្រោយក្រសួងពាណិជ្ជកម្មរំពឹងថា ក្រុមហ៊ុនបរទេសកាន់តែច្រើននឹងចូលមកក្នុងប្រទេសថៃដូចធម្មតា នៅមុនដំណាច់ឆ្នាំនេះ បន្ទាប់ពីបម្រាមនៃកូវីដ ១៩ ត្រូវបានដកចេញ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ The Nation
ចុចអាន ៖ ក្រុមហ៊ុន Amazon គ្រោងបឈ្ឈប់បុគ្គលិកជាង ១ ម៉ឺននាក់ ដូច Twitter និង Meta

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត