Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះវិហារ ជំរុញកសិករផលិត​ស្រូវសរីរាង្គ​សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

បានផុស

នៅ

អភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី បានជំរុញលើកទឹកចិត្ត ដល់កសិករទាំងអស់ បន្ដខិតខំប្រឹងប្រែងផលិត​ស្រូវសរីរាង្គឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារក្នុងប្រទេស និងសម្រាប់នាំចេញទៅ​ទីផ្សារក្រៅប្រទេស ខណៈដែលទាំងទីផ្សារអឺរ៉ុប អាមេរិក និង បណ្ដាប្រទេសជាច្រើនទៀត បានឱ្យតម្លៃទៅ​លើអង្ករដែលមិនប្រើជីគីមី ពិសេសគឺអង្ករសរីរាង្គ ដែលផលិតបាននៅក្នុងខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តលើកឡើងបែបនេះ នៅក្នុងដំណើរចុះពិនិត្យពីសកម្មភាពទូទៅនៃការទិញ-លក់ស្រូវសរីរាង្គ របស់សហគមន៍ កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។

លោក គីម រិទ្ធី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់កសិករ សហគមន៍ ដែលបាននិងកំពុងមានសកម្មភាព​យ៉ាងមមាញឹក ក្នុងការប្រមូលផលស្រូវសរីរាង្គ សម្រាប់ធ្វើការផ្គត់ផ្គង់ដល់ក្រុមហ៊ុននាំចេញ តាមរយៈការ​អនុវត្តកសិកម្មតាមកិច្ចសន្យា។ ក្នុងនោះដែរ លោកបានកត់សម្គាល់ឃើញថា ប្រាក់ចំណូលរបស់ប្រជាកសិករ សហគមន៍មានភាពល្អប្រសើរច្រើន ដោយសារតម្លៃទីផ្សារកសិផលតាមរយៈការ ចុះកិច្ចសន្យាគឺមានភាពជាក់លាក់ និងមានតម្លៃខ្ពស់ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបាន ខិតខំប្រឹងប្រែង និងសម្រេចឱ្យបាននូវគោល​នយោបាយកាត់បន្ថយភាពក្រីក្រ តាមរយៈការជំរុញលើវិស័យកសិកម្ម។ 

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថា ទីផ្សារស្រូវ​សរីរាង្គរយៈ​ពេល៦-៧ឆ្នាំកន្លងមកនេះ បានដំណើរការទៅយ៉ាងល្អប្រសើរ ក្រោមការចូលរួមយ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធ វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ និងសហគមន៍កសិកម្មនៅមូលដ្ឋាន។ ជាក់ស្តែងអង្កររីរាង្គ ដែលផលិតបា​ននៅ​ខេត្តព្រះវិហារ បាននិងកំពុងទទួលស្គាល់ និងមានការពេញនិយមច្រើនសម្រាប់អតិថិជននៅក្រៅប្រទេស។ ជាមួយនេះ លោកថា សម្រាប់ការប្រមូលផលស្រូវរដូវវស្សារបស់កសិករក្នុងខេត្តព្រះវិហារ នៅក្នុងឆ្នាំនេះ គឺទទួលបានផលល្អ បើធៀបទៅនឹងឆ្នាំកន្លងទៅ។ 

ក្នុងឆ្នាំ២០២២នេះ សហគមន៍កសិកម្មលើកកម្ពស់កសិករ បានចុះកុងត្រាផ្គត់ផ្គង់ស្រូវ សរីរាង្គទៅអោយក្រុមហ៊ុន​អឹមរុរ៉ាយស៍ ចំនួនជាង ២,៥៩០តោន ដែលមានសមាជិកផលិតសរុប ៤៥៣គ្រួសារ នៅលើផ្ទៃដីជិត ២ពាន់ហិកតា។ នេះជាការបញ្ជាក់របស់លោក ឌៀប ចម ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម លើកកម្ពស់កសិករ។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករ និងជាអគ្គនាយកក្រុមហ៊ុនអឹមរុរ៉ាយស៍ បានលើកឡើងថា រយៈពេល ៤ ថ្ងៃ ក្រុមហ៊ុន បានទិញស្រូវតាមកិច្ចសន្យាជាង ២៥០០ តោន ប្រហែល ១០% នៃផែនការ ។ លោកឧកញ៉ា ក៏បានអគុណលោក កៅ ថាច់ ប្រតិភូររាជរដ្ឋាភិបាល ទទួលបន្ទុកធនាគអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលផ្តល់​នូវថវិកាពង្រឹងឡរសម្ងួត និងទិញស្រូវ។ លើសពីនេះទៀត លោកឧកញ៉ា សុង សារ៉ន បានកោតសរសើ អភិបាល​ខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ជំរុញគាំទ្រ ជួយដល់ប្រជាកសិករ ក្នុងខេត្តព្រះវិហារ ដោយចុះជួប​កសិករ​តាំងពីថ្ងៃច្រូតកាត់ទី១ (ថ្ងៃទី១៣ វិច្ឆការ) ក្រោមការជួយគាំទ្រពី លោកប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរពា​ណិជ្ជកម្ម អាជ្ញាធរ​តំបន់ សហគមន៍កសិកម្ម សហពភាព និងអង្គការដៃគូរទាំងអស់។

គិតត្រឹមឆ្នាំ២០២២នេះ ផ្ទៃដីដាំដុះស្រូវរដូវ វស្សានៅទូទាំងខេត្តព្រះវិហារ មានប្រមាណជាង ១០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីដែលផលិតស្រូវ សរីរាង្គមានប្រមាណជា ២ម៉ឺនហិកតា មានកសិករផលិតប្រមាណ ៥ពាន់គ្រួសារ ដែលបានចុះកិច្ចសន្យាសម្រាប់លក់ទៅអោយ ក្រុមហ៊ុនចំនួន៤ លើបរិមាណជាង២៥,០០០តោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១១ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣៣ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម