ព័ត៌មានជាតិ
រាជរដ្ឋាភិបាល បន្តឧបត្ថម្ភសាច់ប្រាក់ដល់កម្មករនិយោជិតដែលព្យួរការងារដោយសារជំងឺកូវីដ-១៩
រាជរដ្ឋាភិបាលកម្ពុជា បានបន្តឧបត្ថម្ភសាច់ប្រាក់ដល់កម្មករនិយោជិត ដែលព្យួរការងារ ដោយសារជំងឺកូវីដ-១៩ដើម្បីជួយសម្រាលបន្ទុក និងដោះស្រាយជីវភាពប្រចាំថ្ងៃ ជូនដល់កម្មករ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រសួងការងារ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភជាលើកទី៤៥ ជូនកម្មករនិយោជិត សរុបចំនួន៨ ៤៨៤នាក់ នៅរោងចក្រ សហគ្រាស ចំនួន៦៦ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ដោយសារជំងឺកូវីដ-១៩។
ចំពោះប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៦ម៉ឺនរៀល ស្មើនឹង១៥ដុល្លារអាមេរិក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលពី៧ថ្ងៃដល់១០ថ្ងៃ។ ១២ម៉ឺនរៀលស្មើនឹង៣០ដុល្លារអាមេរិក សម្រាប់ព្យួរការងាររយៈពេលចាប់ពី១១ថ្ងៃដល់២០ថ្ងៃ។ ១៦ម៉ឺនរៀលស្មើនឹង៤០ដុល្លារអាមេរិកសម្រាប់ព្យួរការងាររយៈពេលចាប់ពី២១ថ្ងៃដល់១ខែ។
ចំពោះកម្មករនិយោជិត ដែលត្រូវព្យួររយៈពេល២ខែ នឹងត្រូវបើកពីរលើក ដោយលើកទី២ នឹងត្រូវបើកនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ហើយការបើកប្រាក់ឧបត្ថម្ភនេះ គឺធ្វើឡើងតាមរយៈធនាគារឯកទេសវីង។
ក្រសួងបានរំលឹកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវីង។
ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំងនោះមិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីង ត្រូវធ្វើការទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្រសហគ្រាសរបស់ខ្លួនជាបន្ទាន់ ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់