Connect with us

សេដ្ឋកិច្ច

អង់គ្លេស សម្រេចដំឡើងពន្ធ និងកាត់បន្ថយចំណាយជាង ៦៥ ពាន់លាន​ដុល្លារ ក្រោយអតិផរណាកើនឡើន

បានផុស

នៅ

ចក្រភពអង់គ្លេស សម្រេចដំឡើងពន្ធលើប្រជាជនច្រើនជាង ១០ លាននាក់ និងកាត់បន្ថយចំណាយផ្សេងៗ ដើម្បីសន្សំលុយ ៦៥ ពាន់លានដុល្លារទប់ទល់នឹងអតិផរណាក្នុងប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហាអតិផរណាបច្ចុប្បន្ន​ នៅចក្រភពអង់គ្លេស គឺកំពុងតែឡើងដល់កម្រិតដែលខ្ពស់បំផុត ១១.១ ភាគរយ នឹងអាចគម្រាមគំហែងយ៉ាងខ្លាំងផងដែរដល់សេដ្ឋកិច្ចជាតិ ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Jeremy Hunt បាន​ទទួលស្គាល់ថា ពេលនេះ សេដ្ឋកិច្ច​ចក្រភពអង់គ្លេស​ បានធ្លាក់ក្នុងវិបត្តិរួចទៅហើយ ហើយក៏បានព្យាករណ៍ទៀតថា នឹងអាចបន្តធ្លាក់ចុះ ជាថ្មីម្តងទៀតក្នុងចំនួន ១.៤ ភាគរយនៅឆ្នាំក្រោយ ។

គួរឲ្យដឹងថា ឱនភាពសេដ្ឋកិច្ចនៅចក្រភពអង់គ្លេស​កំពុងមានការកើនឡើងខ្លាំង ​ដោយសារតែ​ការចំណាយចាំបាច់ផ្សេងៗ ក៏ដូចជាការចំណាយលើតម្លៃនៃសុខភាព​ នៅក្នុងពេលវិបត្តិកូវីដរាតត្បាត ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ អតិផរណានៅ អង់គ្លេស ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៤១ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម