Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលលុបចោលសំណើលើការសុំផ្ទៃដីបឹងតាមោកជាង៦០ហិកតា

បានផុស

នៅ

រាជរដ្ឋាភិបាលនៅ​ថ្ងៃនេះបានសម្រេចលុបចោល សំណើសុំគោលការណ៍ អនុញ្ញាត កាត់​ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ជាង៦០ ហិកតា ដែលភាគច្រើនជាដីដែលជាប់សំណើសុំគោលការណ៍ពីក្រសួង និងអង្គភាពក្នុងរដ្ឋា​ភិ​បាលកម្ពុជា ដូចជាទីស្តីការក្រសួងអភិវឌ្ឍនន៍ជនបទ និងការផ្ទេរ ឬដោះដូរអង្គភាពរដ្ឋផ្សេងៗ។

លិខិតលេខ ០៤ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយ លោក ហ៊ីងថូរ៉ាក់ស៊ី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ បានឲ្យដឹងថា ៖

១. និរាករណ៍លិខិតលេខ ៧៩០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំគោលការអនុញ្ញាត កាត់ផ្ទៃបឹងតាមោកទំហំ១៥ហិកតាស្ថិតនៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្តីការអភិវឌ្ឍន៍ជនបទ និងនិរាករណ៍អនុក្រឹត្យស្តីពីការកែសម្រួលផ្ទៃបឹងតាមោកស្ថិតក្នុងរាជធានីភ្នំពេញ។

២. និរាករណ៍លិខិតលេខ ៨៩៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំការអនុញ្ញាតដោះដូរទីតាំង អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ន និងដីទំហំ១៥,៣៣ ហិកតា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក។

៣. និរាករណ៍លិខិត ៨៣៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំគោលការអនុញ្ញាត ដោះដូរ និងផ្ទេរកម្មសិទ្ធិទីតាំងអគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគាអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងដីចំនួន ១៥ ហិកតាជូនក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ជាថ្នូរនឹងការសាងសង់អគារថ្មី និងឃ្លាំងរួមជាមួយហេដ្ឋរចនាសម្ព័ន្ធនានាជូនមកអង្គភាពទាំង៣វិញនៅលើផ្ទៃដីទំហំ១ហិកតា ២០ អា ស្ថិតនៅភូមិព្រែកហូរសង្កាត់ព្រែកហូ ក្រុងតាខ្មៅខេត្តកណ្តាល និងសុំរួចពន្ធប្រថាប់ត្រាក្នុងការផ្ទេរកម្មសិទ្ធិ។

៤. និរាការណ៍លិខិតលេខ ៧៩១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំផ្ទៃដីបឹងតាមោក ១៥ ហិកតា ដើម្បីសាងសង់អគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគាអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងនិរាករណ៍ អនុក្រឹត្យលេខ ១៣៩ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក ស្ថិតក្នុងរាជធានីភ្នំពេញ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម