Connect with us

ព័ត៌មានជាតិ

​កូ​វីដ​-១៩​ ប្រែក្លាយ​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​ច្បារអំពៅ ទៅជា​យានដ្ឋាន​ជួសជុល​រថយន្ត​​

បានផុស

នៅ

ចាប់តាំងពី​ជំងឺ​កូ​វិដ​-១៩​ ចាប់ផ្តើម​កកើតឡើង​ទូទាំង​ពិភពលោក​រហូតមកដល់​ប្រទេស​កម្ពុជា​រួចមក បានធ្វើ​ឱ្យ​បណ្តា​ស្ថាប័ន ​ក៏ដូចជា​សហគ្រាស​មួយចំនួន​ បាន​ផ្អាក​ការងារ​ជា​បណ្តោះ​អា​សន្ន ​ក្នុងនោះ​ក៏មាន​ភោជនីយដ្ឋាន​ជាច្រើន​ផងដែរ​។​

ម្ចាស់​ភោជនីយដ្ឋាន​មួយ​កន្លែងក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ បាន​និ​យា​យថា​ ពីមុន​ទីតាំង​របស់​ខ្លួន​​មាន​ភ្ញៀវ​ចូល​ពិ​សារ​អាហារ​យ៉ាងច្រើន ​ហើយទទួលប្រាក់ចំ​ណេញ​ក៏​​ច្រើន​ ដែលបានចិញ្ចឹម​បុគ្គលិក​ប្រមាណ​ជាង​៦០​នាក់​ ប៉ុន្តែ​ចៃដន្យ​នៅក្នុង​ឆ្នាំ​២០២០​ ស្រាប់​តែ​ជំងឺ​កូ​វីដ​-១៩​ ផ្តើម​វាយលុក​មក​ធ្វើ​ឲ្យ​បាត់បង់​ភ្ញៀវ​រហូត​រកលុយ​សម្រាប់​បង់ថ្លៃ​ទឹក​ ភ្លើង​មិនបាន​​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់​ហាង​ដដែល​បន្តថា​ បើសិនជា​គាត់​នៅ​បន្ត​ទុកជា​កន្លែង​លក់ដូរ​ម្ហូបអាហារ​តទៅ​ទៀត​ នោះ​គាត់នឹង​ត្រូវ​ធ្លាក់ខ្លួន​ក្រ ខ​ណៈដែ​ល​គ្រួសារ​របស់គាត់​ឆ្លង​ផុត​ភាពក្រីក្រ​អស់​រយះពេល​ជាង​២០​ឆ្នាំ​មក​ហើយ​​។​

ដូច្នេះ​ហើយ ​ទើប​គ្រួសារ​របស់​គាត់​តម្រូវ​ឲ្យ​ប្រែ​ទីតាំង​ជា​ភោជនីយដ្ឋាន​ទៅជា​យានដ្ឋាន​ជួសជុល​រថយន្ត​វិញ​ ទើប​អាច​ស្តា​សេដ្ឋកិច្ច​បាន​។​

គួរ​គត់សម្គាល់ថា ក្នុងកំឡុងជំងឺកូវីដ-១៩នេះ ​គេសង្គេតឃើញមានទីតាំងកម្សាន្តមួយចំនួនបានយកឱកាសនេះ ​ប្រែក្លាយសេវាកម្មរបស់ខ្លួន ដើម្បីបន្តទ្រទ្រង់សេដ្ឋកិច្ច ខណៈកន្លែងកម្សាន្តខ្លះ ក៏បានបិទទ្វារផងដែរ៕​

អត្ថបទ ៖​ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម