Connect with us

ព័ត៌មានអន្ដរជាតិ

ទីផ្សារស្មាតហ្វូននឹងងើបឡើងវិញបន្តិចក្នុងឆ្នាំ២០២១នេះប៉ុន្តែ Huawei បែរជាខុសគេ

បានផុស

នៅ

ក្រុមហ៊ុន TrendForce បានព្យាករណ៍ថា បន្ទាប់ពីរយៈពេលមួយឆ្នាំដ៏គួរឲ្យធុញទ្រាន់ ទីផ្សារស្មាតហ្វូនជាសកលនឹងចាប់ផ្តើមងើបឡើងវិញយឺតៗនៅឆ្នាំ២០២១នេះ។ ប៉ុន្តែក្រុមហ៊ុន Huawei នឹងមិនទទួលបានអត្ថប្រយោជន៍ទេហើយ វានឹងខ្ទាតចេញពីបញ្ជីក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលៗទាំង៦នៅលើពិភពលោកដោយសារតែបរិមាណផលិតកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំ២០២០ ផលិតកម្មស្មាតហ្វូនទូទាំងពិភពលោកបានធ្លាក់ចុះ១១ភាគរយពោលគឺផលិតបានត្រឹម១.២៥ពាន់លានគ្រឿង។ ក្នុងឆ្នាំនេះ TrendForce រំពឹងថា វានឹងកើនឡើង៩ភាគរយ (១.៣៦លានគ្រឿង) នៅពេលមនុស្សជំនួសឧបករណ៍ចាស់ៗហើយតម្រូវការកើនឡើងនៅក្នុងទីផ្សារ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការស្ទុះងើបឡើងវិញបន្តិចបន្តួចគឺត្រូវផ្អែកទៅលើរបៀបដែលជំងឺរាតត្បាតបន្តប៉ះពាល់ដល់សេដ្ឋកិច្ចនិងកង្វះខាតបន្ទះឈីបពិភពលោកដែលបច្ចុប្បន្នបណ្តាលឲ្យផលិតកម្មត្រូវពន្យាពេលជាពិសេសស្ទើរតែក្នុងឧស្សាហកម្មអេឡិចត្រូនិចទាំងមូល។

កាលពីឆ្នាំ២០២០ ម៉ាកស្មាតហ្វូនលំដាប់កំពូលទាំង៦មានដូចជា Samsung, Apple, Huawei, Xiaomi, OPPO និង Vivo។ ប៉ុន្តែនៅឆ្នាំនេះ TrendForce រំពឹងថា Huawei នឹងធ្លាក់ចេញពីចំណាត់ថ្នាក់នោះដោយបញ្ជីឈ្មោះកំពូលទាំង៦រួមមាន Samsung, Apple, Xiaomi, OPPO, Vivo និង Transsion។

ក្រុមហ៊ុនទាំង៦ត្រូវបានគេរំពឹងថានឹងកាន់កាប់៨០ភាគរយនៃទីផ្សារស្មាតហ្វូនទូទាំងពិភពលោកក្នុងឆ្នាំ២០២១នេះខណៈដែល Huawei នឹងស្ថិតនៅលំដាប់ទី៧។

មូលហេតុចម្បងនៃការធ្លាក់ចុះរបស់ Huawei គឺបណ្តាលមកពីការលក់ភាគហ៊ុននៃយីហោស្មាតហ្វូនលំដាប់ថវិការបស់ខ្លួនគឺ Honor។ ក្រុមហ៊ុន Huawei បានបញ្ជាក់កាលពីខែវិច្ឆិកាថា ខ្លួនកំពុងលក់ Honor ទៅឲ្យសម្ព័ន្ធក្រុមហ៊ុននានាដើម្បីជួយសង្គ្រោះខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនពីផលប៉ះពាល់នៃការរឹតត្បិតពាណិជ្ជកម្មពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ចុចអាន៖ ស្វាគមន៍ Samsung Galaxy A12 ទើបនឹងចេញលក់ក្នុងប្រទេសកម្ពុជា ពិតជាឡូយលើសពីការរំពឹងទុក !

ចុចអាន៖ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ realme ឈ្នះពានរង្វាន់ “ក្រុមហ៊ុនច្នៃប្រឌិតល្អបំផុតទាំង ៥០ របស់ចិនឆ្នាំ ២០២០”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម