Connect with us

ព័ត៌មានជាតិ

អ្នក​លក់នំបុ័ងសាច់ម្នាក់​ មិន​ចង់​ធ្វើ​ការ​ឲ្យគេ សុខចិត្ត​ជួល​កន្លែងគេ​លក់ដូរ​តាមផ្លូវ

បានផុស

នៅ

របរ​លក់​ដូរ​តាម​ផ្លូវ​មើល​ទៅ​សមញ្ញ តែ​បុរស​ម្នាក់​នេះ​វិញ​ ចំណូល​ដែល​បាន​រាល់​ថ្ងៃ​នៃការ​លក់​នំ បុ័ង​​បាត់តេ ឬ​ហៅ​ថា​នំបុ័ង​សាច់​ អាច​​ទទួល​បាន​ច្រើន​ហួស​ពី​ការ​គិត​របស់​មហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សន សារេន ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ហើយ​ក៏​ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​មួយ​​រូប​ បាន​សម្រេច​ចាប់​យក​មុខ​របរ​ធ្វើ​ជា​អ្នក​លក់​នំ បុ័ង បាត់តេ ដោយ​ជួល​កន្លែង​គេ​​លក់​ជា​ប្រចាំ​ថ្ងៃ​ បើ​​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​​រយៈ​ ៤​ឆ្នាំ​មក​ហើយ។

តាម​រយៈ​ការ​លក់​នំ បុ័ង​ ជា​រៀង​រាល់​ថ្ងៃដោយ​ចាប់​លក់​ពី​ម៉ោង ២ល្ងាច រហូត​ដល់​ម៉ោង ១១ យប់ ​លោក​អាច​លក់បាន​ន​ចន្លោះ ពី​ត្រឹម​ ៥០ ទៅ​ ៦០​ដើម។ ​មុន​ការ​រីករាលដាល​នៃ​ជំងឺ​សកល​កូវីត ១៩ ​មួយ​ថ្ងៃលោក​អាច​លក់​នំ​ បុ័ង​បាន​ប្រមាណ ១០០​ដើម​ឯណោះ ​​តែ​ទោះ​បែប​នេះ​ក្ដី ក៏​​អ្នក​ដែល​ធ្លាប់​ទិញ​ចាស់​ៗ​ គឺ​នៅ​តែ​មក​ជួយ​ទិញ​លោក​ដដែល​។

បុរស​រូប​នេះ​បាន​បង្ហើប​ពី​ចំណូល​ ក្នុង​មួយ​ថ្ងៃ​អាច​រក​បាន​​ខ្ទង់ ៣០ ម៉ឺន រៀល​​ទៅ ៤០​ម៉ឺន​រៀល អាច​ធ្វើ​ឱ្យ​លោក​យក​ទៅ​ផ្គត់ផ្គង់​នៅ​ក្នុង​ជីវភាព​គ្រួសារ​បាន​ល្អ​​ប្រសើរ​។

​​បុរស​រូប​នេះ​យល់ឃើញ​ពី​ការ​បើក​របរ​រកស៊ីខ្លួន​ឯង​ថា «ទោះ​ហត់​តែ​មាន​ពេល​សម្រាក​គ្រប់​គ្រាន់ ហើយ​ប្រសិន​ឈឺ​ខ្ញុំ​ក៏​អាច​មិន​បើក​លក់​មួយ​ថ្ងៃ ឬ ពីរ​ថ្ងៃ​ក៏បាន​ និង​​គ្មាន​អ្នក​ណា​មក​រក​រឿង​ឡើយ ហើយ​ខ្ញុំពេញ​ចិត្ត​នឹង​ការ​រក​ស៊ី​មួយ​នេះ​»។

ដោយ៖​ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម