សេដ្ឋកិច្ច
ទិន្នផលស្វាយចន្ទីបង្ហាញសញ្ញាល្អ ខណៈតម្លៃស្ថិតក្នុងភាពស្រពេចស្រពិល
អំណោយផលលើដំណាំស្វាយចន្ទីរមានភាពល្អប្រសើរ ភាគច្រើននៅឆ្នាំនេះ ដោយសារការចេញផ្កាល្អ និងគ្មានសត្វល្អិត។
លោក អិល ឈិញ អនុប្រធានសមាគមស្វាយចន្ទីខេត្តឧត្តរមានជ័យបានឲ្យដឹងថា ស្វាយចន្ទីឆ្នាំនេះមានអំណោយផលល្អភាគច្រើនចេញផ្កាល្អមិនទាន់មានផលប៉ះពាល់ពីសត្វល្អិតនោះទេ។

លោកប្រាប់ថា នៅឆ្នាំនេះអំណោយផលទាំងអាកាសធាតុ និងសត្វល្អិតមិនមាននោះទេ ខណៈកសិករប្រើថ្នាំតិចជាងឆ្នាំមុនធ្វើឲ្យការចំណាយក៏តិចជាងមុនដែរ។
ការប្រមូលផលស្វាយចន្ទីនឹងត្រូវចាប់ផ្ដើមនៅអំឡុងដំណាច់ខែមករា និងខែកុម្ភៈ ឆ្នាំ ២០២៣ ខណៈតម្លៃមិនទាន់ដឹងប្រាកដថាឡើង ឬចុះនៅឡើយ។ នៅឆ្នាំមុនស្វាយចន្ទីស្រស់លក់បាន ៥ ៨០០ រៀល ក្នុង១ គីឡូ ហើយធ្លាក់ចុះដល់ ៣ ៥០០ រៀល រួចបានឡើងទៅវិញដល់ ៤ ០០០ រៀល។

លោក អិល ឈិញបញ្ជាក់ថា ក្រុមកសិករដាំស្វាយចន្ទីជួបក្រុមហ៊ុនដែលប្រមូលទិញកាលពីដើមខែវិច្ឆិកានេះហើយថា ក្រុមហ៊ុនជំរុញឲ្យកសិករធ្វើគ្រាប់ស្វាយចន្ទីស្ងួតដើម្បីលក់។
ទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ៤៧ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិចំនួនេះគឺធ្លាក់ចុះ ៥០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១៕
អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ