សេដ្ឋកិច្ច
សេដ្ឋវិទូ អង់គ្លេស ប្រាប់វិធីដោះស្រាយបញ្ហាវិបត្តិអតិផរណា
សេដ្ឋវិទូធនាគារកណ្តាលអង់គ្លេស លោក Huw Pill និយាយថា ធនាគារកណ្តាលអង់គ្លេស ត្រូវតែដំឡើងអត្រាការប្រាក់បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាវិបត្តិអតិផរណាបច្ចុប្បន្ន ។

កាលពីឆ្នាំមុន ធនាគារកណ្តាលអង់គ្លេស បានដំឡើងអត្រាការប្រាក់ពី ០.១ ភាគរយទៅ ៣ ភាគរយដែលជាប្រវត្តិសាស្ត្រនៃការកើនឡើងបីភាគបួននៃភាគរយក្នុងខែនេះ ។
បច្ចុប្បន្ន អតិផរណាអង់គ្លេស គឺឡើងខ្ពស់បំផុតចំនួន ១១.១ ភាគរយ ពោលច្រើនជាង ៥ ដងនៃគោលការណ៍អតិផរណាដែលធនាគារកណ្តាលអង់គ្លេសបានកំណត់ត្រឹមតែ ២ ភាគរយប៉ុណ្ណោះ ។

លោកបន្តទៀតថា ទោះបីជាធនាគារកណ្តាល សម្រេចដំឡើងអត្រាការប្រាក់ទៀតក៏ដោយ ប៉ុន្តែទំនងជាមិនអាចឡើងលើសពី ៥ ភាគរយនោះឡើយ ។
បន្ថែមពីនេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្តថា មានកត្តា ២ ដែលធ្វើឲ្យអតិផរណាកើនឡើងនោះគឺ តម្លៃថាមពល និងកង្វះកម្លាំងពលកម្មការងារ ដោយសារតែប្រជាជនកន្លះលាននាក់ បោះបង់កម្លាំងពលកម្មការងារ ចាប់តាំងពីការីករាលដាលនៃជំងឺកូវីដ ១៩ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ BNN Bloomberg
ចុចអាន ៖ វិបត្តិហិរញ្ញវត្ថុនៅ អង់គ្លេស បង្ខំឲ្យនិស្សិតច្រើននាក់ មិនទៅរៀន

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?