ព័ត៌មានជាតិ
កាន់តែច្បាស់ការ ពីខ្ទង់ចំណាយសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍ ទៅលើការសាងសង់ព្រលានយន្តហោះកម្រិតតំបន់នៅខេត្តមណ្ឌលគិរី ដោយសម្រេចជ្រើសយកយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
រដ្ឋាភិបាល បានសម្រេចជ្រើសរើសឲ្យក្រុមហ៊ុន Powerchina International Group ជាដៃគូចូលរួមក្នុងគម្រោង សិក្សាទៅលើការសាងសង់ព្រលានយន្តហោះថ្មីនេះ ដោយក្រុមហ៊ុនជាអ្នកទទួលបន្ទុករាល់ការចំណាយលើការសិក្សាអំពីលទ្ធភាព ដែលត្រូវអនុវត្តដោយរដ្ឋលេខាធិការដ្ឋានអាសចរណ៍ស៊ីវិល។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបង្ហើបប្រាប់កម្ពុជាថ្មីនៅថ្ងៃពុធនេះថា គម្រោងសិក្សាអំពីលទ្ធភាពនៃការសាងសង់ព្រលានយន្តហោះថ្មីនេះជិតចប់ហើយ ដោយតាមការប៉ាន់ប្រមាណពីតម្លៃត្រួសៗនៃការសាងសង់ព្រលានថ្មីនេះ អាចនឹងត្រូវចំណាយថវិកាប្រមាណ ១០០ លានដុល្លារ ដែលជាអាកាសយានដ្ឋានលំដាប់ 4C។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា បច្ចុប្បន្នអាកាសចរស៊ីវិល ត្រូវធ្វើការពិភាក្សា នឹង ពិគ្រោះយោបល់អំពីនិតិវិធី ដែលត្រូវធ្វើ ហើយនឹងត្រូវការចំណាយពេល៦ ទៅ ៨ខែ ទើបដឹងថាតើរដ្ឋាភិបាលអាចចាប់ផ្តើមគម្រោងនៅពេលណា។
បើតាម លោកស៊ីន ចាន់សិរីវុត្ថា ការពិភាក្សានេះគឺត្រូវទាមទារលក្ខខណ្ឌតម្រូវការច្រើនដើម្បីឲ្យភាគីទាំងពីរ អនុវត្តការងារទៅបាន ទាំងភាគីឯកជនចង់បានអ្វី ហើយរដ្ឋមានបំណងយ៉ាងម៉េច ក្នុងការដាក់បញ្ចូលគ្នា ហើយដល់ពេលឯកភាពគ្នារួចហើយ ទើបរដ្ឋាភិបាលធ្វើកិច្ចព្រមព្រៀងសម្បទាន ចាប់ផ្តើមសាងសង់។
លិខិតរបស់ទីស្តីការណ៍គណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដឹកនាំនិងរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុន Powerchina International Group សាងសង់ព្រលានថ្មី តាមនីតិវិធីជាធរមានដូចបានអនុវត្តកន្លងមកសម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-បាវិត។
អភិបាលខេត្ត មណ្ឌលគិរី ស្វាយ សំអ៊ាង បានបញ្ជាក់កាលពីខែកក្កដាឆ្នាំមុនថា អាជ្ញាធរខេត្តបានត្រៀមដីប្រមាណ ៦០០ ហិចតា សម្រាប់សាងសង់ព្រលានយន្តហោះថ្មី រួចហើយ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ ហើយទីតាំងព្រលានចាស់ត្រូវអភិវឌ្ឍទៅជាសួនសាធរណៈ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?