ព័ត៌មានជាតិ
អាជ្ញាធរខេត្តបាត់ដំបង ឧបត្ថម្ភថវិកា៤១០ដុល្លារ សម្រាប់ម្ចាស់តូបម្នាក់ៗ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះ
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត តំណាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងរួមនិងលោកច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បានចុះជួបសំណេះសំណាលជាមួយម្ចាស់តូបចំនួន១៨នាក់ តំណាងម្ចាស់តូបទាំង៤០តូប។
ក្នុងជំនួបនេះ ធ្វើឡើងនៅក្នុងបរិវេណសាលាក្រុងបាត់ដំបង ដោយក្នុងនោះក៏បានប្រគល់នូវថវិការបស់សប្បុរសជនដែលបានឧបត្ថម្ភដល់ជាអាជីវករផ្សារធំបាត់ដំបង(ផ្សារណាត់) ដែលរងគ្រោះទាំង១៨ម្ចាស់ ស្មើនិង៤០តូបមួយចំនួនផងដែរ ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានថ្លែងថា ប្រាក់ឧបត្ថម្ភនានេះ បានមកពីការយកចិត្តទុកដាក់ របស់អាជ្ញាធរខេត្តបាត់ដំបង រដ្ឋបាលក្រុង រួមនិងអ្នកតំណាងរាស្ត្រ ព្រមទាំងថ្នាក់ដឹកនាំស្ថាប័ន មន្ទីរអង្គភាព កងកម្លាំងជុំវិញខេត្ត និងក្រសួងពាក់ព័ន្ធ សប្បុរសមួយចំនួនផងដែរ។
លោក សឿម ប៊ុនរឹទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្រោយហេតុការណ៍កើតឡើង លោក ងួនរតនៈ អភិបាលខេត្តបាត់ដំបង បានសម្រេចយកកញ្ចប់ថវិការដ្ឋបាលខេត្ត ក្នុងនោះក៏មានថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន២.០០០ដុល្លារដែរ ដើម្បីសាងសង់តូបឡើងវិញ និងមានការជួសជុលកែលំអបន្ថែមផងដែរ។

លោកបន្តថា ដោយឡែកថវិកាដែលត្រូវបានជួយឧបត្ថម្ភនេះ ក៏មានសប្បុរសជននានា បានចូលរួមផងដែរមានដូចជា លោក ហ៊ុន ម៉ានី បានជួយឧបត្ថម្ភថវិកាចំនួន៥.០០០ ដុល្លារ លោក ច័ន្ទ សុផល អ្នកតំណាងរាស្ត្រខេត្តបាត់ដំបង ចំនួន១.០០០ដុល្លារ,សមាគមខ្មែរ-ចិន ខេត្តបាត់ដំបង ចំនួន៨.៤០០ដុល្លារ។
ក្នុងការរួមចំណែកជួយសម្រាលដល់ការលំបាករបស់អាជីវករដែលបានរងគ្រោះទាំង១៨នាក់ ដែលជាម្ចាស់តំណាងឲ្យតូបទាំង៤០ អាជ្ញាធរបានផ្ដល់ថវិកាចំនួន៤១០ដុល្លារ ជូនម្ចាស់តូបម្នាក់ៗ៕
អត្ថបទ ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត