Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​បាត់ដំបង ឧបត្ថម្ភ​ថវិកា​៤១០​ដុល្លារ​ សម្រាប់​ម្ចាស់​តូប​ម្នាក់ៗ​ ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាប​ឆេះ

បានផុស

នៅ

លោក​ សឿ​ម​ ប៊ុន​រិ​ទ្ធិ​​ អភិបាលរង​ខេត្ត​ តំណាង​លោក ​ងួន​ រតនៈ​ អភិបាលខេត្ត​បាត់ដំបង​រួម​និង​លោក​ច័ន្ទ​ សុផល​ អ្នក​តំ​ណា​ង​រាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​ កាលពីថ្ងៃ​ទី​០៤ ​ខែមករា​ ឆ្នាំ២០២១ ​បាន​ចុះ​ជួប​សំ​ណេះសំណាល​ជាមួយ​ម្ចាស់​តូប​ចំនួន​១៨​នាក់​ តំណាង​ម្ចាស់​តូប​ទាំង​៤០​តូប​។​

ក្នុង​ជំនួប​នេះ ​ធ្វើឡើង​នៅ​ក្នុង​បរិវេណ​សាលាក្រុង​បាត់ដំបង​ ដោយ​ក្នុង​នោះ​ក៏បាន​ប្រគល់​នូវ​ថវិកា​របស់​ស​ប្បុរ​សជន​ដែល​បាន​​ឧបត្ថម្ភ​ដល់​​ជា​អាជីវករ​ផ្សារ​ធំ​បាត់ដំបង​(​ផ្សារណាត់​)​ ដែល​​រងគ្រោះ​ទាំង​១៨​ម្ចាស់ ​ស្មើ​និង​៤០​តូប​មួយ​ចំ​នួន​ផងដែរ​ ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ផេង​ សិទ្ធី​ អភិបាលក្រុង​បាត់ដំបង​ បានថ្លែងថា​ ប្រាក់​ឧបត្ថម្ភ​នា​នេះ ​បានមកពី​ការយក​ចិត្ត​ទុកដាក់ របស់អា​ជ្ញាធរខេត្ត​បាត់ដំបង​ រដ្ឋបាល​ក្រុង​ រួម​និង​អ្នកតំណាងរាស្ត្រ​ ព្រមទាំង​ថ្នាក់ដឹកនាំ​​ស្ថាប័ន​ មន្ទីរ​អង្គភាព​ កងកម្លាំង​ជុំវិញ​ខេត្ត​ និង​ក្រសួង​ពាក់ព័ន្ធ ​សប្បុរស​មួយ​ចំនួន​ផងដែរ​។​

លោក ​សឿ​ម​ ប៊ុន​រឹទ្ធ ​អភិបាលរង​ខេត្ត​ បាន​មានប្រសាសន៍ថា​ ក្រោយ​ហេតុការណ៍កើតឡើង ​លោក​ ងួន​រតនៈ​ អភិបាលខេត្ត​បាត់ដំបង ​បាន​សម្រេច​យកកញ្ចប់​ថវិកា​រដ្ឋបាល​ខេត្ត​ ក្នុងនោះ​ក៏​មាន​ថវិ​កា​ផ្ទាល់ខ្លួន​របស់​លោក​ចំនួន​២.០០០​ដុល្លារ​​ដែរ ​ដើម្បី​​សាង​សង់​តូប​​​ឡើងវិញ​ និង​មានការ​ជួសជុល​កែលំអ​បន្ថែម​​ផងដែរ​។​

លោ​កបន្ត​ថា​ ដោយឡែក​ថវិកា​ដែល​ត្រូវ​បាន​ជួយ​ឧបត្ថម្ភ​នេះ​ ក៏មាន​សប្បុរសជន​នានា​ បាន​ចូលរួម​ផងដែរ​មានដូចជា​ លោក​ ហ៊ុន ​ម៉ា​នី​ បាន​ជួយ​ឧបត្ថម្ភថវិកា​ចំនួន​៥.០០០​ ដុល្លារ​ លោក​ ច័ន្ទ ​សុផល​ អ្នកតំណាងរាស្ត្រ​ខេត្តបាត់ដំបង​ ចំនួន​១.០០០​ដុល្លារ​,​សមាគម​ខ្មែរ​-ចិន​ ខេត្តបាត់​ដំបង​ ចំនួន​៨.៤០០​ដុ​ល្លារ​។

​ក្នុង​ការ​រួមចំណែក​ជួយ​សម្រាល​ដល់​ការ​លំ​បាក​របស់​​អាជីវករ​​​ដែល​បាន​រងគ្រោះ​ទាំង​១៨​នាក់​ ដែលជា​ម្ចាស់​តំ​ណា​ង​ឲ្យ​តូប​ទាំង​៤០​ អាជ្ញាធរបានផ្ដល់ថវិកាចំនួន​៤១០​ដុល្លារ​​ ជូនម្ចាស់​តូប​ម្នាក់ៗ​​៕

​អត្ថបទ​ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម