ព័ត៌មានជាតិ
អាជ្ញាធរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ
មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្ថាបនារួចជាស្ថាពរ និងបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ មានចំនួន៤អគារ ដែលក្នុងមួយអគារដាក់មនុស្សបាន១២៦នាក់ ដូច្នេះ៤អគារស្មើនឹង៥០៤នាក់ ចែកចេញជា៥០៤បន្ទប់ ស្មើនិង៥០៤គ្រែ ជាមួយនឹងការបំពាក់កង្ហារ បន្ទប់ទឹក បង្គន់អានាម័យ និងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលបង្កលក្ខណៈងាយស្រួលឲ្យអ្នកដែលត្រូវធ្វើចត្តាឡីស័កមានភាពងាយស្រួល។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា មណ្ឌលចត្តាឡីស័កនេះ ធ្វើឡើងដើម្បីដាក់អ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរទាំងអស់នោះ ត្រូវបានចែកជាពីរប្រភេទ ពោលគឺ បើអ្នកដំណើរមានលទ្ធភាពគ្រប់គ្រាន់ មានលុយកាក់ច្រើន ពួកគាត់អាចធ្វើចត្តាឡីស័កនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ ។
លោកលើកឡើងថា តែបើអ្នកដំណើរមិនមានលទ្ធភាពគ្រប់គ្រាន់ទេ ពួកគាត់អាចធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីបាន ដោយមណ្ឌលនេះ មិនតម្រូវឱ្យមានការបង់ថ្លៃសេវានោះទេ ព្រមទាំងផ្ដល់នូវអាហារក្នុងមួយថ្ងៃ៣ពេល ជាមួយនឹងការធ្វើតេស្តសំណាកដោយមិនអស់ប្រាក់ថែមទៀតផង។
លោកបានបញ្ជាក់ផងដែរថា នៅថ្ងៃទី១១ ខែមករា ខាងមុខនេះ នៅតាមបណ្ដាសាលារៀនទាំងអស់ នៅក្នុងរាជធានីភ្នំពេញ នឹងបើកបវេសនកាល ចូលរៀនវិញ។ ដូច្នេះសាលាដែលធ្លាប់ជាកន្លែងធ្វើចត្តាឡីស័ក ត្រូវប្រគល់ទៅឲ្យសាលាវិញ ដើម្បីឲ្យសិស្សានុសិស្សអាចចូលរៀនបាន។ ចំណែកប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមសាលារៀនទាំងនោះ នឹងត្រូវប្ដូរមកនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនេះវិញ ។
បើតាមរបាយការណ៍របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា អគារចត្តាឡីស័កនេះ មានចំនួន៤អាគារ ដែល១អគារមានទទឹង២០ម៉ែត្រ និងបណ្តោយ៤០ម៉ែត្រ មានបន្ទប់ទឹក និងបន្ទប់អនាម័យទំហំ៧ម៉ែត្រ x ២២ម៉ែត្រ ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវលូ ទឹក ភ្លើង ។ ក្នុង១អគារ មានចំនួន២១គ្រែ x ៦បន្ទប់ x ៤អគារ ស្មើ ៥០៤គ្រែ បង្អួច ១អគារ ទ្វារធំ ១អគារ ទ្វារតូច ១អគារចំនួន ៣២បង្អួច x ៤អគារ = ១២៨បង្អួច ចំនួន ០២ x ៤អគារ = ០៨ទ្វារ ចំនួន ០៣ x ៤អគារ = ១២ទ្វារ ។ កង្ហារ ១អគារ ចំនួន ៦០កង្ហារ x ៤អគារ = ២៤០កង្ខារ ។ កង្ហារបឺតខ្យល់ ១អគារចំនួន ៤កង្ហារ x ៤អគារ = ១៦កង្ខារ បន្ទប់ទឹកអនាម័យ១អគារ ចំនួន ១៥ x ៤អគារ = ៦០បន្ទប់ បន្ទប់ទឹក ១អគារ ចំនួន ១៥ x ៤អគារ = ៦០បន្ទប់ កញ្ចក់ឆ្លុះមុខ ១អគារ ចំនួន ១៤ x ៤អគារ = ៥៦កញ្ចក់ ឡាវ៉ាបូលាងដៃ ចំនួន ១៤ x ៤អគារ = ៥៦ឡាវ៉ាបូ ក្រាលកៅស៊ូបាតអគារ និងក្រាលបាតអគារសុខាភិបាល ទំហំ ៣,៨៥០ម៉ែត្រ អំពូលភ្លើង 1.2ម៉ែត្រ ចំនួន ៥០អំពូល x ៤អគារ = ២០០អំពូល ។
អគារសុខាភិបាល១ទំហំ៣៦៥ម៉ែត្រការ៉េ បន្ទប់ទឹកអគារសុខាភិបាលចំនួន០២បន្ទប់ បន្ទប់សម្រាប់យកសំណាកចំនួន០៤បន្ទប់ បន្ទប់បុគ្គលិកពេទ្យផ្នែកខាងលើចំនួន០៥បន្ទប់ អគារសន្តិសុខ១ ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ