Connect with us

ព័ត៌មានជាតិ

អាជ្ញាធរដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ ​

បានផុស

នៅ

មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំងស្ថិតនៅ​ភូមិ​ផ្សារ​លិច​ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​ស្ថាបនា​រួច​ជា​ស្ថាពរ​​ និង​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​នា​ព្រឹក​ថ្ងៃទី​០៦​ ខែមករា ​ឆ្នាំ២០២១​នេះ ក្រោម​វត្តមាន​លោក ​ឃួ​ង ស្រេង​ អភិបាល​​រាជធានីភ្នំពេញ​ ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ មាន​ចំនួន​៤​អគារ ដែល​ក្នុង​មួយ​អគារ​ដាក់​មនុ​ស្សបាន​១២៦​នាក់ ដូច្នេះ​៤​អគារ​ស្មើនឹង​៥០៤​នាក់​ ចែកចេញជា​៥០៤​បន្ទប់ ស្មើ​និង​៥០៤​គ្រែ ជាមួយនឹង​ការបំពាក់​កង្ហារ បន្ទប់ទឹក បង្គន់​អានា​ម័​យ​ និង​ការរៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ដែល​​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​អ្នកដែល​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ភាពងាយស្រួល​។​

លោក​ ​ឃួ​ង ស្រេង​ បាន​មានប្រសាសន៍​លើកឡើងថា មណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ ធ្វើឡើង​ដើម្បី​ដាក់​អ្នកដំណើរ​ដែល​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​អ្នក​ដំណើរ​ទាំងអស់នោះ ត្រូវបាន​ចែកជា​ពីរ​ប្រភេទ ពោលគឺ បើ​អ្នកដំណើរ​មានលទ្ធភាព​គ្រប់គ្រាន់ មាន​លុយកាក់​ច្រើន ពួកគាត់​អាចធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះសំណាក់ ឬ​សណ្ឋាគារ ។

លោកលើកឡើងថា តែបើ​អ្នកដំណើរ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ទេ ពួកគាត់​អាចធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​បាន ដោយ​មណ្ឌល​នេះ មិន​តម្រូវឱ្យមាន​ការបង់​ថ្លៃ​សេវា​នោះទេ ព្រមទាំង​ផ្ដល់នូវ​អាហារ​​ក្នុង​មួយថ្ងៃ​៣​ពេល ជាមួយនឹង​ការធ្វើ​តេស្ត​សំណាក​ដោយ​មិន​អស់ប្រាក់​ថែមទៀត​ផង។​

លោក​​បាន​បញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី​១១ ​ខែមករា​ ខាងមុខនេះ នៅតាម​បណ្ដាសាលារៀន​ទាំង​អស់ នៅក្នុង​រាជធានី​ភ្នំពេញ​​ នឹង​បើក​បវេសនកាល​ ចូលរៀន​វិញ​។ ដូច្នេះ​សាលា​ដែល​ធ្លាប់ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ត្រូវប្រគល់​ទៅ​ឲ្យ​សាលា​វិញ ដើម្បី​ឲ្យ​សិស្សានុសិស្ស​អាច​ចូលរៀន​បាន។ ចំណែក​​ប្រជាពលរដ្ឋ​ដែល​​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​សាលារៀន​ទាំងនោះ នឹងត្រូវ​ប្ដូរ​មក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ​នេះវិញ ។​

បើតាម​របាយការណ៍រ​ប​ស់លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំ​ពេញ បាន​បញ្ជាក់ថា អគារ​ច​ត្តា​ឡី​ស័ក​នេះ មាន​ចំនួន​៤​អាគារ ដែល​១​អគារ​មាន​ទទឹង២០​ម៉ែត្រ និង​បណ្តោយ៤០​ម៉ែត្រ មាន​បន្ទប់ទឹក និង​បន្ទប់​អនាម័យទំហំ៧​ម៉ែត្រ x ២២​ម៉ែត្រ ជាមួយនឹង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ផ្លូវ​លូ ទឹក ភ្លើង ។​ ក្នុង​១​អគារ មាន​ចំនួន២១​គ្រែ x ៦​បន្ទប់ x ៤​អគារ ស្មើ ៥០៤​គ្រែ បង្អួច ១​អគារ ទ្វារធំ ១​អគារ ទ្វារ​តូច ១​អគារ​ចំនួន ៣២​បង្អួច x ៤​អគារ = ១២៨​បង្អួច ចំនួន ០២ x ៤​អគារ = ០៨​ទ្វារ ចំនួន ០៣ x ៤​អគារ = ១២​ទ្វារ ។ កង្ហារ ១​អគារ ចំនួន ៦០​កង្ហារ x ៤​អគារ = ២៤០​កង្ខារ ។ កង្ហារ​បឺត​ខ្យល់ ១​អគារ​ចំនួន ៤​កង្ហារ x ៤​អគារ = ១៦​កង្ខារ បន្ទប់ទឹក​អនាម័យ​១​អគារ ចំនួន ១៥ x ៤​អគារ = ៦០​បន្ទប់ បន្ទប់ទឹក ១​អគារ ចំនួន ១៥ x ៤​អគារ = ៦០​បន្ទប់ កញ្ចក់​ឆ្លុះ​មុខ ១​អគារ ចំនួន ១៤ x ៤​អគារ = ៥៦​កញ្ចក់ ឡា​វ៉ា​បូ​លាងដៃ ចំនួន ១៤ x ៤​អគារ = ៥៦​ឡា​វ៉ា​បូ ក្រាលកៅ​ស៊ូ​បាត​អគារ និង​ក្រា​លបាត​អគារ​សុខាភិបាល ទំហំ ៣,៨៥០​ម៉ែត្រ អំពូល​ភ្លើង 1.2​ម៉ែត្រ ចំនួន ៥០​អំពូល x ៤​អគារ = ២០០​អំពូល ។​

អគារ​សុខាភិបាល១ទំហំ៣៦៥​ម៉ែត្រការ៉េ​ បន្ទប់ទឹក​អគារ​សុខាភិបាលចំនួន០២​បន្ទប់​ បន្ទប់​សម្រាប់​យក​សំណាកចំនួន០៤​បន្ទប់​ បន្ទប់​បុគ្គលិក​ពេទ្យ​ផ្នែក​ខាងលើចំនួន០៥​បន្ទប់ អគារ​សន្តិសុខ​១ ៕​

អត្ថបទ​ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ វិនាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១២ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ១៧ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៤៤ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

Sokha Hotels

ព័ត៌មានពេញនិយម