Connect with us

សេដ្ឋកិច្ច

អ្នកសេដ្ឋកិច្ច​ជំរុញឲ្យមានការកែច្នៃ​ផលិតផលកសិកម្ម​បញ្ចៀសការកកស្ទះ

បានផុស

នៅ

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៅរាជ្យបណ្ឌិតសភាកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកជំរុញឲ្យសហគម ឬសមាគមសហគ្រាសធនតូច និងមធ្យមចាប់ផ្ដើមកែច្នៃផលិតផលកសិកម្មបញ្ចៀសការកកស្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញសេដ្ឋកិច្ចដដែលរូបប្រាប់ថា កសិកម្មធ្វើបានហើយចាក់ចោលដល់រដូវស្វាយទុំជ្រុះចោលមកពីអត់មានការកែច្នៃ ខណៈដែលយើងពឹងទៅលើការលក់វត្ថុធាតុដើមចេញដូចជាដាំផ្លែស្វាយលក់ស្វាយចេញ អ្នកកែច្នៃមានច្រើនដែរ តែកែច្នៃមិនបានមកពីកត្តាបច្ចេកទេសមិនត្រូវស្ដង់ដា និងការលើកលែងពន្ធរបស់សហគ្រាសធនតូច និងមធ្យម។

បើតាមលោកលោកបណ្ឌិត គី សេរីវឌ្ឍន៍ រដ្ឋាភិបាលបានប្រកាសគោលនយោបាយដល់អ្នកដែលចាប់ផ្ដើមកែច្នៃ និងលើកទឹកចិត្តដល់ SME ក៏ប៉ុន្តែពួកគាត់មិនបានដឹងថាទៅស្នើសុំយ៉ាងម៉េច ខណៈតាមពន្ធដារខេត្តមួយចំនួនមិនប្រាប់សហគ្រាសធនតូច និងមធ្យម ពីការបង់ពន្ធ។

អ្នកជំនាញសេដ្ឋកិច្ចបន្តថា «បញ្ហាទីផ្សារគឺថ្លៃលក់មិនបានបានស្មើនឹងថ្លៃបេះ លក់បានថោកជាងបេះ សួរថាបេះ ធ្វើអ្វី មិនកាន់តែខាតទៀត។ កសិករចិញ្ចឹមជ្រូកនៅស្វាយរៀងដល់កូនជ្រូកកើតទុកឲ្យងាប់ចោល ព្រោះជ្រូកវាថោក កាលណាឲ្យវាស៊ីអស់ច្រើនខាត អញ្ចឹងទុកឲ្យវាងាប់ចោល ដែលរឿងទាំងនេះសុទ្ធជារឿងពិតដែលបានកើតឡើងនៅឆ្នាំ ២០១៨ ហើយបន្តមកដល់ឥឡូវ»។

លោកបណ្ឌិត គី សេរីវឌ្ឍន៍បញ្ជាក់ថា ដើម្បីធានាការផលិតលើស ព្រោះកសិករមិនមានលទ្ធភាពនោះទេ រាប់ទាំងពីការកែច្នៃ ឃ្លាំងផ្ទុក ដូច្នេះមានតែសហគម សមាគម SME ដែលអាចធ្វើកិច្ចការនេះបាន​សម្រាប់ស្រោចស្រង់អញ្ចឹងបង្កើតឲ្យមានការតភ្ជាប់រវាងកសិករជាមួយអ្នកផលិតអ្នកកែច្នៃ ដើម្បីឲ្យកសិករ និងអ្នកកែច្នៃ​អាចធ្វើការជាមួយគ្នាបាន​គាត់រុញមកកែច្នៃទើបធានារដល់ការកកស្ទះមិនថា ស្រូវ ស្វាយ ឬផលិតផលកសិកម្មផ្សេងទៀតជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម