សេដ្ឋកិច្ច
ឧកញ៉ា សួរ វីរៈ បោះទុនជាង ២០លានដុល្លារ សាងសង់រីសតជាង ១០កន្លែង
អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ លោកឧកញ៉ា សួរ វីរៈ បានបោះទុនចំនួនជាង ២០លានដុល្លារ ដោយមិនគិតពីតម្លៃដី សាងសង់រីសត ចំនួនជាង ១០កន្លែង នៅតំបន់ទេសចរណ៍សំខាន់ៗ នៅកម្ពុជា។

ទីតាំងទាំងនោះរួមមាន៖ នៅកោះស្តេច ១កន្លែង តាតៃ១កន្លែង កោះរ៉ុងសន្លឹមមាន ៦កន្លែង ខេត្តមណ្ឌលគិរី ១កន្លែង និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ៥កន្លែង។

លោកឧកញ៉ា សួរ វីរៈ បានប្រាប់កម្ពុជាថ្មីថា មូលហេតុដែលលោកវិនិយោគ អភិវឌ្ឍធ្វើរីសតនេះ ដោយសារមើលឃើញពីសក្ដានុពល នៃវិស័យទេសចរណ៍ របស់កម្ពុជា អាចនឹងរីកចម្រើនខ្លាំងនាពេលខាងមុខ។ លោកឧកញ៉ា បានបន្តដូច្នេះថា« សក្ដានុពលទេសចរណ៍យើងលើសគេ យើងមានគ្រប់ ដូចជា សមុទ្រ ភ្នំ កោះ ឆ្នេរ ព្រែក ព្រៃកោងកាង តែអ្វីដែលយើងនៅខ្វះគឺធនធានមនុស្សក្នុងការអភិវឌ្ឍ និងការចូលរួមជំរុញពីរាជរដ្ឋាភិបាល ដើម្បីឱ្យវិស័យមួយនេះទៅមុខ»។

ប្រសិនបើរដ្ឋាភិបាល អភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ បង្កើនការផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក និងបណ្តុះបណ្តាលធនធានមនុស្សឱ្យយល់ពីចំណេះដឹងវិស័យទេសចរណ៍កាន់តែច្រើន យើងមានឱកាសស្រូបយកភ្ញៀវទេសចរ បានច្រើនជាងប្រទេសជិតខាងយើង។ នេះជាការបន្ថែមរបស់លោកឧកញ៉ា សួរ វីរៈ។
បើតាមលោកឧកញ៉ សួរ វីរៈ ការអភិវឌ្ឍនេះ មិនរំពឹងរយៈពេលខ្លីនោះទេ តែរំពឹងថា ៥ឆ្នាំខាងមុខ វិស័យនេះ នឹងល្អប្រសើរ បើទោះកម្ពុជា តូចមែន តែមានសព្វគ្រប់បែបយ៉ាង៕







-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?