Connect with us

ព័ត៌មានជាតិ

GMAC ៖ អាមេរិកគួរបន្តកម្មវិធីអនុគ្រោះពន្ធទូទៅដល់កម្ពុជាបន្ទាប់ពីផុតសុពលភាពដំណាច់ឆ្នាំទៅ

បានផុស

នៅ

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលហៅកាត់ថា ជីម៉ាក់ (GMAC) នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ នេះ បានប្រកាសថា កម្ពុជាបានផុតរលត់នៃកម្មវិធីអនុគ្រោះ​ពន្ធទូទៅរបស់​សហរដ្ឋអា​មេរិកឬហៅកាត់ថាGSP ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ ដោយសារ​ការយឺតយ៉ាវ ក្នុងការអនុម័ត ច្បាប់ដើម្បីផ្តល់សុពលភាពដល់កម្មវិធីនេះ​ឡើងវិញដោយ​សភាអា​មេរិក។

សេចក្តីជូនដំណឹងរបស់ ជីម៉ាក់ (GMAC) ចេញផ្សាយនៅថ្ងៃពុធនេះ ឲ្យដឹងថា ការយឺតយ៉ាវនេះ គឺជាបញ្ហដែល​ពាក់ព័ន្ធ​ដល់​ប្រទេស និងដែនដីចំនួន១១៩ ផ្សេងទៀត ដែលទទួលបានផលពីកម្មវិធីនេះ។

រូបតំណាងការដឹកជញ្ជូនទំនិញកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) បានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៤ ដើម្បីជួយដល់​ប្រទេស​ក្រីក្រ ឲ្យ​បង្កើន​ទំហំ​ប្រាក់​ចំណូល​ក្នុង​ការ​នាំ​ចេញ​ទំនិញ នឹងជួយ​ពង្រឹង​វិស័យ​ឧស្សាហកម្ម​ និង ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច។

កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ GSP នៅ​ឆ្នាំ ១៩៩៧ ដោយកម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក មិនមានការបង់ពន្ធ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អះអាងថា ការផុតសុពលភាព GSP នៅពេលនេះ នឹងមាន​ផលប៉ះពាល់ផ្ទាល់ ទៅលើអ្នកបញ្ជាទិញ ឬអ្នកនាំចូល ដែលនឹងត្រូវតម្រូវឱ្យបង់ពន្ធ រហូត​ដល់កម្មវិធីនេះត្រូវបានផ្តល់សុពលភាពឡើងវិញ។

ជីម៉ាក់ (GMAC) បញ្ជាក់ថា កម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក​ត្រូវបានផ្តល់ឲ្យដំបូងរយៈពេល​១០ឆ្នាំប៉ុន្តែកម្ពុជាបានបន្តសុពលភាព ឲ្យអនុវត្តជាបន្តបន្ទាប់ចំនួន ១៤ ដងដែលជាទូទៅកាផ្តល់​ទាំងនោះមានសុពល​ភាពរយៈពេល២ទៅ៣ឆ្នាំ។

រូបតំណាងការដឹកជញ្ជូនទំនិញកម្ពុជា

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បញ្ជាក់ថាក្នុងអំឡុងរយៈពេលនៃការផុតរលត់ចុងក្រោយនេះ ទំនិញដែលនាំចូលទៅក្នុងសហរដ្ឋអាមេរិក នឹងជាប់អត្រាបង់ពន្ធ​នៃប្រទេសដែលទទួលបានការអនុគ្រោះបំផុត ប៉ុន្តែការទាមទារឲ្យមានប្រព្រឹត្តកម្មអនុគ្រោះពន្ធទូទៅ គួរបន្តធ្វើឡើងពីព្រោះការអនុវត្តនាពេលកន្លងមករបស់សភាអាមេរិកដែលបានបន្តកម្មវិធីនេះ គឺមានលក្ខណៈប្រតិសកម្មចាប់ពីកាលបរិច្ឆេទផុតរលត់ពិតប្រាកដ ធ្វើដូច្នេះ អ្នកនាំចូលនឹងទទួល​បានប្រាក់ពន្ធដែលបានបង់ត្រឡប់ទៅវិញ (មិនមានការប្រាក់)​សម្រាប់ពន្ធដែលបានបង់ក្នុងអំឡុងរយៈពេលផុតរលត់៕

សេចក្តីជូនដំណឹងរបស់ GMAC៖

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម