សេដ្ឋកិច្ច
តាមការព្យាករណ៍ ឥណ្ឌា នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី ៣ លើលោក
យោងតាមការវិភាគរបស់ស្ថាប័នធំចំនួន ២ បានព្យាករណ៍ថា នៅឆ្នាំ ២០៣០ ឥណ្ឌានឹងក្លាយទៅជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី ៣ លើសកលលោក បន្ទាប់ពីចិន ។
ស្ថាប័ន S&P Global របស់អាមេរិក បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុករបស់សរុបឥណ្ឌា ដែលជាមធ្យម ៦.៣ ភាគរយ គឺនឹងបន្តរហូតដល់ឆ្នាំ ២០៣០ ខណៈដែលស្ថាប័ន Morgan Stanley រំពឹងថា GDP របស់ឥណ្ឌានឹងកើនឡើងច្រើនជាង ២ ដងពីកម្រិតបច្ចុប្បន្ននៅឆ្នាំ ២០៣១ ។
អ្នកវិភាគមកពីស្ថាប័ន Morgan Stanley បន្ថែមទៀតថា ប្រទេសឥណ្ឌាមានលក្ខខណ្ឌសមស្របសម្រាប់ការរីកចម្រើនសេដ្ឋកិច្ចដែលជំរុញដោយការនាំចេញ ការវិនិយោគលើការផលិត ការផ្លាស់ប្តូរថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងកម្រិតខ្ពស់ ។ ដោយកត្តាទាំងនេះ នឹងជំរុញឲ្យឥណ្ឌាក្លាយជាប្រទេសមានសេដ្ឋកិច្ច និងទីផ្សារភាគហ៊ុនធំជាងគេទី ៣ របស់ពិភពលោក មុនពេលបញ្ចប់ទសវត្សនេះ ។
សេដ្ឋកិច្ចឥណ្ឌាមានកំណើនជាមធ្យម ៦.៣ ភាគរយក្នុងត្រីមាសខែកក្កដាដល់កញ្ញា ខណៈដែលខែមេសាដល់មិថុនា មានកំណើនដល់ ១៣.៥ ភាគរយក្នុងឆ្នាំ ២០២២ នេះ ។
ជាមួយគ្នានោះ S&P Global បន្តវិភាគថា សេដ្ឋកិច្ចឥណ្ឌានឹងបន្តកើនឡើងខ្ពស់ទៀត ដោយសារគោលនយោបាយពាណិជ្ជកម្ម និងសេរីភាវូបនីយកម្មហិរញ្ញវត្ថុ កំណែទម្រង់ទីផ្សារការងារ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សជាដើម ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ RT
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់