Connect with us

សេដ្ឋកិច្ច

​អ្នកចិញ្ចឹមជ្រូកសុំការអន្តរាគមពីរាជរដ្ឋាភិបាលលើការនាំចូលសាច់ជ្រូកបង្កកធ្វើឲ្យកសិករលក់ជ្រូកខាតដើម

បានផុស

នៅ

សមាគមអ្នកចិញ្ចឹមសត្វ​បានទទូចឲ្យរាជរដ្ឋាភិបាលជួយអន្តរាគមលើការនាំចូលជ្រូក​ដែលមាន​ជំងឺ និងការនាំចូលសាច់ជ្រូកបង្កក ខណៈដែលតម្លៃជ្រូករស់ក៏លក់បានថ្លៃទាបផងដែរ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឲ្យដឹងនៅថ្ងៃទី ៥ ខែធ្នូនេះថា កសិករចិញ្ចឹមជ្រូក​យកលុយ​ពីធនាគារ​ហើយបង្ខំចិត្តលក់ទាំងខាតដើម ខណៈដែលសមាគមធ្លាប់​ស្នើទៅ​រាជរដ្ឋាភិ​បាល​ទប់ស្កាត់​ការនាំចូលសាច់ជ្រូកបង្កក​ដែលធ្វើឲ្យ​ប៉ះ​ពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក ប៉ុន្តែមិនមានដំណោះស្រាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊្រុន ពៅ បញ្ជាក់ថា តម្លៃជ្រូករស់បច្ចុប្បន្នលក់បានតម្លៃចន្លោះពី ៧ ពាន់ ទៅ ៨ ពាន់រៀល​ក្នុង១គីឡូ ខណៈតម្លៃផលិតខ្ទង់ ១ ម៉ឺនរៀលក្នុងមួយគីឡូ។

ដោយឡែក អ្នកចិញ្ចឹមជ្រូកម្ពុជាបានអំពាវនាវឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានជួយកសិករ ខណៈមានកសិករមួយចំនួនខ្ចីលុយពីធនាគារយកទៅចិញ្ចឹមជ្រូកហើយលក់ទៅវិញខាតដើម។

អ្នកចិញ្ចឹមជ្រូកម្ពុជាលើកឡើងថា «ជ្រូករស់បើចិញ្ចឹមលក់មិនបានតម្លៃ ៩ ៥០០ រៀល ទៅ ១ ម៉ឺនរៀលទេ គឺខាតទាំងស្រុង ចំណីក៏ថ្លៃ កន្ទក់ក៏ថ្លៃ ប្រើពេលចិញ្ចឹមរាប់ខែ ចុងក្រោយលក់ជ្រូកបាន សងតែធនាគារសឹងតែមិនគ្រប់»។

បើតាមអ្នកចិញ្ចឹមជ្រូកកម្ពុជា បច្ចុប្បន្នឃើញការបង្ហោះផ្សាយលក់ព្រោងព្រាត សាច់ជ្រូកបង្កកមិនតិចជាង ៣០ភាគរយទេលើទីផ្សារដែលនាំឲ្យជ្រូកកសិករស្ទះ ហើយបង្ខំចិត្តលក់ទាំងខាតដើមយកលុយទៅសងធនាគារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២១ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម