សេដ្ឋកិច្ច
មជ្ឈមណ្ឌលព្យាបាលជំងឺភ្នែកឡើងបាយជំនួយរបស់ចិន បានដាក់ដំណើរការជាផ្លូវការនៅខេត្តព្រៃវែង
(ព្រៃវែង)៖ លោកឧបនាយករដ្ឋមន្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៅព្រឹកថ្ងៃទី ៦ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញសម្ពោធគម្រោងជី អេច ហ្វោនដេសិន ស្តីពីការលុបបំបាត់ភាពពិការដោយជំងឺភ្នែកឡើងបាយនៅខេត្តព្រៃវែង ក្រោមជំនួយឥតសំណងរបស់មូលនិធិ GX សាធារណរដ្ឋប្រជាមានិតចិន។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/photo_2022-12-06_12-23-09-1024x682.jpg)
ពិធីសម្ពោធនេះមានការចូលរួមពីលោក វ៉ាង ចិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកសាស្ត្រាចារ្យ ម៉ប ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោ កលឿង ជូនឃីង អនុប្រធានគណៈកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង។
នាឱកាសនេះ លោក ជា សុមេធី បានថ្លែងថា ខេត្តព្រៃវែង មានអគារចក្ខុរោគនៅក្នុងមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកអ្នកលឿង ដែលមានសេវាពិគ្រោះ ថែទាំ ព្យាបាល វះកាត់ និងវាស់កាត់វែនតា។ ក្នុងនោះ ការព្យាបាលជំងឺ និងបញ្ហាភ្នែក រួមមាន៖ ជំងឺបាយភ្នែក ជំងឺទឹកដក់ក្នុងភ្នែក ជំងឺកន្ទុយថ្លែន ជំងឺរលាកបាតភ្នែកបណ្តាលមកពីទឹកនោមផ្អែម បញ្ញាពិការភ្នែករបស់កុមារ បញ្ហាកំហុសកំណុំរូបភាព និងជំងឺភ្នែកផ្សេងៗទៀត។ ជាក់ស្ដែង ក្នុងរយៈពេល៦ ឆ្នាំកន្លងមកនេះ បានវះកាត់ជំងឺភ្នែកសរុបចំនួន ៩១៨ករណី ក្នុងនោះឆ្នាំ២០២២នេះ វះកាត់ បានចំនួន ១៩៦ករណី។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តចិនទាំងអស់ ដែលបានជួយពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយជូនប្រជាជនកម្ពុជា ដើម្បីលុបបំបាត់ពិការភាពពីជំងឺភ្នែក ដែលនេះជាការរួមចំណែករំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា បានមួយផ្នែកធំ។ ចំពោះការផ្ដល់រថយន្ត វះកាត់ភ្នែកទាំង ២គ្រឿង ដល់ខេត្តព្រៃវែង ក៏ដូចជាការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកធ្វើការពិនិត្យ ព្យាបាលនិងវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាជនដោយឥតគិតថ្លៃនាពេលនេះ បានបង្ហាញនូវសក្ខីភាពចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
បើតាមលោក យឹម ឆៃលី ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ជាវិជ្ជមានយ៉ាងច្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះគ្រប់វិស័យត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័ស រួមទាំងវិស័យសុខាភិបាលផងដែរ។ សមិទ្ធផលទាំងអស់នេះ គឺសុទ្ធតែបានរួមចំណែកយ៉ាងធំធេងដល់ការជួយកែលម្អ និងលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅ ស្របតាមចក្ខុវិស័យ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
លោក យឹម ឆៃលី មានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីការប្រកាសបើកជាផ្លូវការនូវការពិនិត្យ ព្យាបាល និងវះកាត់ជំងឺ ភ្នែកឡើងបាយជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យខេត្តក្វាងស៊ី ដែលសកម្មភាពមនុស្សធម៌ នេះគឺជាក្តីសង្ឃឹមប្រកបដោយស្នាមញញឹមក្នុងជីវិត និងសុភមង្គល ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ប្រជាជនក្នុងខេត្តព្រៃវែង ក៏ដូចជាប្រជាជន ដែលរស់នៅតាមបណ្តាភូមិ ឃុំ ស្រុកខេត្តនានាជាប់ខេត្តព្រៃវែង នឹងបានទទួលសេវាពិនិត្យ និងព្យាបាលដូចគ្នាផងដែរពីក្រុមត្រូពេទ្យស្ម័គ្រចិត្តរបស់មិត្តចិន។
លោក លឿង ជូនឃីង អនុប្រធានគណៈកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនបានឲ្យដឹងថា អង្គការ អេច ហ្វោនដេសិន បានដាក់មជ្ឈមណ្ឌលព្យាបាលភ្នែកចល័តចំនួន ២ ទៅកាន់មន្ទីរពេទ្យខេត្តព្រៃវែង ដោយមជ្ឈមណ្ឌលព្យាបាលភ្នែកចល័តនេះត្រូវបានបំពាក់ឧបករណ៍យ៉ាងពេញលេញ ដើម្បីធ្វើការវះកាត់ជំងឺភ្នែកឡើងបាយលើអ្នកជំងឺក្នុងរយៈពេល ២៥ នាទី។
លោកថា ក្រុមគ្រូពេទ្យចិនដំបូងគេគឺមក ពីតំបន់ស្វយ័តខេត្ត Guangxi Zhuang ភាគនិរតីនៃប្រទេសចិន ដែលមានក្រុមគ្រូពេទ្យឯកទេសភ្នែក គិលានុបដ្ឋាយិកា និងអ្នកជំនាញបច្ចេកទេសឆ្នើមចំនួនប្រាំបួននាក់ ដែលបានមកដល់ប្រទេសកម្ពុជានៅ ថ្ងៃទី ២៧ ខែវិច្ឆិកា។ ក្រុមការងារគ្រូពេទ្យគឺមានបទពិសោធន៍យ៉ាងជ្រាលជ្រៅពីមុនក្នុងការវះកាត់ជំងឺ ភ្នែកឡើងបាយនៅក្នុងខេត្តកំពង់ចាម មុនពេលផ្ទុះជំងឺកូវីដ១៩ ក្នុងអំឡុងឆ្នាំ ២០១៨-២០១៩។
អត្ថបទ៖ សៅគ្រី
![](https://www.kampucheathmey.com/wp-content/uploads/2022/12/photo_2022-12-06_12-23-23-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?