សេដ្ឋកិច្ច
ទោះមានសង្គ្រាម តែ មីយ៉ាន់ម៉ា រកចំណូលបានជាង ២.២ ពាន់លានដុល្លារពីការនាំចេញផលកសិកម្ម
ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ារកចំណូលបានជាង ២.២៨ ពាន់លានដុល្លារអាមេរិកពីការនាំចេញផលិតផលកសិកម្មក្នុងរយៈពេលជិត ៨ ខែនៃឆ្នាំ ២០២២ ដែលគិតចាប់ផ្តើមនៅក្នុងខែមេសា ទោះបីជាប្រទេសកំពុងស្ថិតក្នុងភាពស្មុគស្មាញនៃសង្គ្រាមក៏ដោយ ។
ការនាំចេញកសិផលទាំងអស់ ចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ គឺធ្វើឡើងដោយវិស័យឯកជនតែម្នាក់ឯងប៉ុណ្ណោះ និងរកបាន ២.២៨ ពាន់លានដុល្លារអាមេរិក ។
តួលេខរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ប្រាក់ចំណូលបានកើនឡើងជាង ៤៦ លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃនៃការនាំចេញសរុបរបស់ប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងពេលដែលបានរៀបរាប់ខាងលើក៏បានកើនឡើងជាង ១.៧ ពាន់លានដុល្លារអាមេរិកផងដែរ ។
ទន្ទឹមនោះ ការនាំចេញសរុបរបស់មីយ៉ាន់ម៉ារួមមាន ផលិតផលកសិកម្ម ផលិតផលសត្វ ផលិតផលសមុទ្រ រ៉ែ ផលិតផលព្រៃឈើ ទំនិញផលិត និងផ្សេងៗទៀតជាដើម ។ ការនាំចេញភាគច្រើនរបស់ប្រទេសគឺផលិតផលកសិកម្ម និងទំនិញផលិតពីរោងចក្រ ដោយនាំចេញទៅកាន់ចិន ថៃ បង់ក្លាដេស និងឥណ្ឌា ។
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Xinhua
ចុចអាន ៖ FBI បើកការស៊ើបអង្កេតក្រុមហ៊ុនដាក់បន្ទះឈីបក្នុងខួរក្បាលរបស់លោក Elon Musk
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ