សេដ្ឋកិច្ច
សហគ្រិនស្រ្តីមានបញ្ហាប្រឈមបីធំៗលើទីផ្សារអាជីវកម្ម
បច្ចុប្បន្នស្រ្តីជាសហគ្រិនមានបញ្ហាប្រឈមជាច្រើន នៅក្នុងការធ្វើអាជីវកម្ម ដោយក្នុងនោះមានបីចំណុចធំៗ។ នេះជាការលើកឡើងរបស់លោកស្រី គង់ សូរីតា អនុរដ្ឋលេខធិការក្រសួងកិច្ចការនារី ទទួលបន្ទុកសេដ្ឋកិច្ច និងសហគ្រិនស្រ្តី ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ Grow Under Peace កម្ពុជាថ្មី។

បើតាមលោកស្រី គង់ សូរីតា ចំណុចទី១ ដែលស្រ្តីប្រឈមក្នុងការធ្វើអាជីវកម្ម គឺការផ្សារភ្ជាប់ខ្លួនជាមួយទីផ្សារ។ មានន័យថា សហគ្រិនស្រ្តីតែងតែលើកអំពីបញ្ហាខ្វះទីផ្សារសម្រាប់ផលិតផលរបស់ពួកគាត់។ ត្រង់ចំណុចនេះ លោកស្រី គង់ សូរីតា លើកឡើងថា ការខ្វះទីផ្សារផលិតផល គឺដោយសារផលិតផលរបស់ពូកគាត់មិនទាន់សមស្របតាមស្តង់ដារសម្រាប់ទីផ្សារ ដូច្នេះទើបក្រសួងពាក់ព័ន្ធបានបង្កើតកម្មវិធីផ្សេងៗ ដូចជា កម្មវិធីពិព័រណ៍ ការផ្សារផ្សព្វតាមអនឡាញ ដើម្បីជួយកិច្ចការងារនេះដោយផ្ទាល់។ ជាក់ស្តែងក្រសួងកិច្ចការនារី មានមន្ទីរ ឬមជ្ឈមណ្ឌលអភិវឌ្ឍសេដ្ឋកិច្ចប្រមាណ ១០កន្លែងនៅតាមបណ្តាខេត្ត សម្រាប់ជួយបង្កើតទីផ្សារផងដែរ។
ចំណុចទី២ គឺបញ្ហាហិរញ្ញវត្ថុ។ ការប្រឈមរបស់សហគ្រិនស្ត្រី គឺពិបាកក្នុងការទៅស្វែងរកហិរញ្ញប្បទាន ដើម្បីដំណើរការអាជីវកម្ម។ លោកស្រី គង់ សូរីតា បានឱ្យដឹងថា ស្រ្តីខ្លះរកស៊ីតូចៗ ក្រៅផ្លូវការឬក្រៅប្រព័ន្ធ ពោលគឺមិនមានបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្ម ដែលមិនអាចកម្ចីពីស្ថាប័ននានាបានទេ។

ចំណុចទី៣ ពាក់ព័ន្ធនឹងសមត្ថភាព។ សហគ្រិនស្ត្រីជាច្រើន មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិក ដែលត្រូវរៀនសូត្របន្ថែមច្រើន។ លើសពីនេះទៀត ស្រ្តីមានបញ្ហាបទាក់ទងនឹងច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព ដើម្បីជួយដល់អាជីវកម្មរបស់ខ្លួន។
លោកស្រី គង់ សូរីតា បានលើកឡើងថា ដើម្បីជួយដល់សហគ្រិនស្រ្តី ក្រសួងកិច្ចការនារី បាននិងកំពុងរៀបចំបង្កើតគោលនយោបាយ ជួយដល់វិស័យ SME ជាពិសេសសហគ្រិនស្រ្តី តាមរយៈភ្ជាប់ទំនាក់ទំនងឱ្យពួកគាត់មានឱកាសជួបជាមួយស្ថាប័នធនាគារ និងអ្នកពាក់ព័ន្ធនានា។
បច្ចុប្បន្ននេះ សហគ្រាសខ្នាតតូច និងធម្យមបានគ្របដណ្តប់ ៩៨ភាគរយនៃចំនួនសហគ្រាសទាំងអស់នៅកម្ពុជា ក្នុងនោះសហគ្រាសជាង ៦០ភាគរយ ដឹកនាំដោយស្រ្តី។ លោកស្រី គង់ សូរីតា បានសង្កត់ធ្ងន់ថា សហគ្រិនស្រ្តី កំពុងដើរតួនាទីសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ