សេដ្ឋកិច្ច
រីករាយឆ្នាំថ្មី នឹងទទួលបានការប្រាក់ខ្ពស់រហូតដល់ 9% ជាមួយគណនីបញ្ញើកាលកំណត់ជាប្រាក់រៀលនៅ ABA
ឆ្នាំថ្មី ២០២៣ ជិតឈានមកដល់ ខណៈធនាគារ ABA ដែលជាធនាគារពាណិជ្ជ និងជាធនាគារឌីជីថលធំជាងគេនៅកម្ពុជា អបអរសាទរឆ្នាំនេះ ដោយបង្កើនការប្រាក់ខ្ពស់ជាងមុនសម្រាប់គណនីបញ្ញើកាលកំណត់ ABA ជាប្រាក់រៀល។
អត្រាការប្រាក់ពីការបើកគណនីបញ្ញើកាលកំណត់ជាមួយធនាគារដ៏ធំនេះ គឺផ្ដល់ជូនពី 7.77% ទៅ 9% ក្នុងមួយឆ្នាំឯណោះ។ ការផ្តល់ជូនពី ABA នេះ ដើម្បីអបអរឆ្នាំថ្មីឆ្នាំសកល 2023 ខាងមុខ ក៏ដូចជាលើកកម្ពស់ការសន្សំជាប្រាក់រៀលផងដែរ។

តាមលក្ខខណ្ឌដែលបានកំណត់ថា ការប្រាក់ 9% ក្នុង១ឆ្នាំ ផ្ដល់ជូនសម្រាប់តែការបើកគណនីកាលកំណត់ ABA ជាប្រាក់រៀល នៅតាមបញ្ជរសាខាតែប៉ុណ្ណោះ។ រីឯការបើកគណនីកាលកំណត់តាមទូរស័ព្ទ ក៏ទទួលបានអត្រាការប្រាក់ខ្ពស់ផងដែរ រហូតដល់ 8% ក្នុងមួយឆ្នាំ ដោយអតិថិជនអាចបើកបានយ៉ាងងាយស្រួលតាមកម្មវិធី ABA Mobile។ ជាមួយគ្នា រយៈពេលនៃការផ្ដល់ជូនមានកំណត់ (រហូតដល់ដំណាច់ឆ្នាំ)។
ចាប់យកឱកាសដ៏ល្អនេះ អតិថិជនអាចចាប់ផ្ដើមសន្សំជាមួយគណនីកាលកំណត់ ABA ដោយអញ្ជើញទៅសាខា ឬបើកគណនីកាលកំណត់តាមទូរស័ព្ទក្នុង ABA Mobile ដោយគ្រាន់តែចុចពីរបីប៉ក់៖
– បើកកម្មវិធី ABA Mobile ហើយចុច បើកគណនីថ្មី
– ជ្រើសរើស គណនីបញ្ញើមានកាលកំណត់
– ជ្រើសរើស គណនីសន្សំជាប្រាក់រៀល ជាគណនីប្រភពសម្រាប់បញ្ញើកាលកំណត់
– ដាក់ចំនួនទឹកប្រាក់ ហើយជ្រើសរើសជម្រើសទូទាត់ការប្រាក់ ជាការស្រេច។
អតិថិជនដែលមិនទាន់មានគណនី ABA អាចដោនឡូតកម្មវិធី ABA Mobile ហើយបើកគណនី ABA ដំបូងភ្លាមៗថ្ងៃនេះ ដោយមិនចាំបាច់អញ្ជើញមកសាខាធនាគារឡើយ! ដឹងបន្ថែម ទីនេះ។
សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនេះ សូមចូលទៅទំព័រ គណនីកាលកំណត់ ឬទំនាក់ទំនងមកប្រធានទំនាក់ទំនងអតិថិជន ដោយផ្ញើអ៊ីមែលទៅកាន់ info(at)ababank.com ឬទូរស័ព្ទមកមជ្ឈមណ្ឌលទំនាក់ ABA តាមរយៈលេខ 1 800 203 203 ដែលរង់ចាំបម្រើលោកអ្នក 24/7៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ