Connect with us

សេដ្ឋកិច្ច

ទំហំជួញដូរផ្សារភាគហ៊ុននៅកម្ពុជា កើនឡើង ៦៦ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ

បានផុស

នៅ

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ទំហំជួញដូរនៃផ្សារភាគហ៊ុននៅកម្ពុជា បានកើនឡើងដល់៦៦ម៉ឺនដុល្លារអាមេរិក ក្នុងមួយថ្ងៃ ដែលបង្ហាញថា ទីផ្សារមូលបត្រនៅកម្ពុជាកំពុងវិវឌ្ឍន៍ប្រកបដោយវឌ្ឍនភាពជាវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ នៅថ្ងៃទី០៧ធ្នូ លោកស៊ូ សុជាតិ បានបន្តថា ទំហំជួញដូរភាគហ៊ុន ក្នុងឆ្នាំ២០២២ គិតត្រឹមត្រីមាសទី៣ ជាមធ្យមប្រហែល ២៦៦.២៨៩ ភាគហ៊ុន និងមានតម្លៃជួញដូរជាមធ្យមប្រហែល ៦៦ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ។

លោកបានបន្តថាដូច្នេះថា ទីផ្សារមូលបត្រកំពុងវិវឌ្ឍន៍ប្រកបដោយវឌ្ឍនភាពជាវិជ្ជមាន ដោយទីផ្សាររបស់យើង​មានប្រព័ន្ធ​ទ្រទ្រង់ ឬសសរស្តម្ភគ្រប់គ្រាន់ (វិនិយោគិន, ក្រុមហ៊ុនបោះផ្សាយ, អន្តរការីទីផ្សារ និងហេដ្ឋា​រចនាសម្ព័ន្ធទីផ្សារ) និងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងពេញទំហឹងពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះ។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អះអាងកាល​ពីចុងសប្តាហ៍នេះថា កាលមុនផ្ទុះឡើងនូវជំងឺកូវីដ-១៩ ពោលគឺ នៅឆ្នាំ២០១៩ ទំហំជួញដូរនៃផ្សារមូលបត្រកម្ពុជា ស្ថិតក្នុងរង្វង់១៥-១៦ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ ប៉ុន្តែដោយសារជំងឺកូវីដ-១ ៩នៅឆ្នាំ២០២០ បានធ្លាក់ចុះមកនៅ​ត្រឹមខ្ទង់១១ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ។ ទោះជាយ៉ាងនេះក្តី ដោយសារការចេះរៀនរស់ជាមួយជំងឺកូវីដ-១៩ បានធ្វើ​ឱ្យទីផ្សារភាគហ៊ុនរបស់កម្ពុជា នៅឆ្នាំ២០២១ ចាប់ផ្តើមកើនឡើងវិញ ក្នុងចំនួនជួញដូរជាមធ្យម២៧ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ។

លោក ស៊ូ សុជាតិ បានបញ្ជាក់ថា នៅចុងត្រីមាសទី៣ ឆ្នាំ២០២២ និយ័តករមូលបត្រកម្ពុជាបានផ្តល់លេខអត្តសញ្ញាណ​វិនិយោគិនសរុបចំនួន ៣៣.១៨២ ក្នុងនោះវិនិយោគិនជារូបវន្តបុគ្គលមានចំនួន ៩៩.៥២ % និងវិនិយោគិនសញ្ជាតិខ្មែរ​មានចំនួន ៨៦.២៣%។ ចំណែកទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិមានតម្លៃប្រហែល ៧,១៩ ទ្រីលានរៀល (ប្រហែល ១,៧៥ ប៊ីលានដុល្លារអាមេរិក)។

លោក ស៊ូ សុជាតិ បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេលនេះ កម្ពុជា មាន​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ទីផ្សារ​មូលបត្រ​ចំនួន ១៦ ក្រុមហ៊ុន ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ផ្នែក​មូលបត្រ​កម្មសិទ្ធិ​ចំនួន ៩ ក្រុមហ៊ុន និង​ក្រុមហ៊ុន​ចុះបញ្ជី​ផ្នែក​មូលបត្រ​បំណុល​ចំនួន ៧ ក្រុមហ៊ុន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ៩ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម