សេដ្ឋកិច្ច
ធនាគារពិភពលោក៖ វិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងជិត ៥%ឆ្នាំនេះ
ធនាគារពិភពលោក (World Bank) ព្យាករថា កម្ពុជា មានកំណើនសេដ្ឋកិច្ច ៤.៨ភាគរយ នៅក្នុងឆ្នាំ២០២២ ក្នុងនោះ ការងើបឡើងវិញ នៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺរាតត្បាតមានសន្ទុះកើនឡើង មួយផ្នែកដោយសារការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក នៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៣។
លើសពីនេះទៀត នៅឆ្នាំ២០២៣ ធនាគារពិភពលោករំពឹងថា កំណើនសេដ្ឋកិច្ច នឹងកើន ៥.២ភាគរយ ដោយសារកំណើននៃការជួលមនុស្សធ្វើការ បង្កើតប្រាក់ចំណូលប្រើប្រាស់ក្នុងស្រុក ធ្វើឱ្យធ្លាក់ចុះនៃអតិផរណា។
បើតាមធនាគារពិភពលោក ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងការនាំចេញស្បែកជើងរបស់កម្ពុជា នៅរក្សាបានភាពស្វិតស្វាញរបស់ខ្លួន។ វិស័យសេវាកម្ម ជាពិសេសផ្នែកធ្វើដំណើរ និងទេសចរណ៍ មានដំណើរការបានល្អ ក្រោយពេលរដ្ឋាភិបាល ដាក់ចេញនូវយុទ្ធសាស្ត្រ «រស់នៅជាមួយកូវីដ-១៩» នាចុងឆ្នាំ២០២១ ហើយចំនួនសរុបនៃការមកដល់របស់ភ្ញៀវអន្តរជាតិ បានកើនឡើងជាលំដាប់ រហូតដល់ទៅ ១.២លាននាក់ ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២។ ទំនុកចិត្តរបស់ធុរកិច្ច និងអ្នកប្រើប្រាស់បានកើនឡើង អមដោយការកើនឡើង នៃការវិនិយោគក្នុងប្រទេស និងពីក្រៅប្រទេសផងដែរ។
កម្ពុជាមានសេដ្ឋកិច្ចទំហំតូច ដែលបើកចំហចំពោះការធ្វើពាណិជ្ជកម្មនៅខាងក្រៅ និងការវិនិយោគពីបរទេស ហើយទស្សនវិស័យកំណើនពិភពលោក នៅមានសភាពអាប់អួរ។ កំណើនពាណិជ្ជកម្មសកល បានថយចុះនៅឆមាសទីពីរនៃឆ្នាំ២០២២ ហើយត្រូវបានព្យាករថា នឹងថយចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៣។ សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ដូចជា កម្ពុជាងាយរងគ្រោះណាស់ ជាពិសេសនៅពេលអតិផរណាកើន, ពិភពលោកមានកំណើនសេដ្ឋកិច្ចយឺត, ការផ្គត់ផ្គង់ថាមពលធ្លាក់ចុះ និងអត្រាការប្រាក់ឡើងកាន់តែខ្ពស់។
វិស័យផលិតកម្មរបស់កម្ពុជា ពឹងផ្អែកលើទីផ្សារនាំចេញដើម្បីរីកចម្រើន ហើយវានឹងរងផលប៉ះពាល់ជាអវិជ្ជមានខ្លាំង កាលណាកំណើនយឺតៗ កាន់តែអូសបន្លាយពេលនៅក្នុងទីផ្សារនាំចេញដ៏ធំបំផុតពីររបស់ខ្លួន គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ដូចគ្នានេះដែរ ការវិនិយោគនិងលំហូរមូលធនទំនងជានឹងថយចុះ ដោយសារការធ្លាក់ចុះបន្តិចម្តងៗ នូវទុនពីប្រទេសចិន ដែលជាប្រភពនៃការវិនិយោគផ្ទាល់ ពីបរទេសធំបំផុតរបស់កម្ពុជាមកទល់ពេលនេះ។
លោកស្រី ម៉ារៀម ស័រមែន នាយិកាធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ បានលើកឡើងថា ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីផលប៉ះទង្គិចពីការធ្លាក់ចុះ នៃតម្រូវការនៅក្រៅប្រទេស កម្ពុជាគួរចាត់វិធានការដើម្បីពង្រឹងជំហរសារពើពន្ធរបស់ខ្លួន និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសឧស្សាហកម្មទេសចរណ៍ដ៏ទាក់ទាញរបស់ខ្លួនសម្រាប់ពិភពលោក។
លោកស្រី ស័រមែន បានថ្លែងបន្តថា ប្រាក់ចំណូលបានកើនឡើង ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងភាពប្រសើរឡើងនៃផ្នែករដ្ឋបាល។ ការពង្រីកមូលដ្ឋានពន្ធនឹងជួយធានាបាននូវធនធានចាំបាច់សម្រាប់លើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសម្រាប់ទប់ទល់សភាពការណ៍នៅពេលមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗ។ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច គឺជាផ្នែកដ៏មានសក្ដានុពលសម្រាប់កំណើនទៅថ្ងៃមុខ៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល