សេដ្ឋកិច្ច
អ្នកជំនាញមើលឃើញគោលដៅបីនៃទីផ្សារអចលនទ្រព្យរស់រវើកឡើងវិញនៅឆ្នាំ ២០២៣
អ្នកជំនាញអចលនទ្រព្យមើលឃើញថា គោលដៅចំនួនបីអាចនឹងមានទីផ្សារអចលនទ្រព្យរស់រវើកឡើងវិញ នៅឆ្នាំ ២០២៣ខាងមុខ។ គោលដៅទាំងបីនោះ រួមមាន នៅខេត្តព្រះសីហនុ សៀមរាប និងជាយរាជធានីភ្នំពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/Screenshot-2022-10-07-120001-1024x597.png)
លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ បានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មីថា ទឡ្ហីករណ៍ដែលនាំឱ្យតំបន់ទាំងបីនេះ មានចរន្តទីផ្សារអចលនទ្រព្យរស់រវើក ដោយសារគោលដៅទាំងបីជាតំបន់សក្តានុពល និងមានគម្រោងធំៗជាច្រើន បានលេចរូបរាងឡើង ដូចជាការសាងសង់ព្រលានយន្តហោះថ្មី គម្រោងសាងសង់ស្ពាន និងគម្រោងផ្សេងៗជាច្រើនទៀត។
លោក គូសបញ្ជាក់ថា រាជរដ្ឋាភិបាលអភិវឌ្ឍតំបន់ប៉ូលទាំងបីនេះ គឺមានបង្កប់អត្ថន័យជាច្រើននៅក្នុងនោះ។ បើនិយាយអំពីខេត្តព្រះសីហនុ រដ្ឋាភិបាលកម្ពុជា កំពុងធ្វើការប្រែក្លាយ ខេត្តមួយនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ គឺជាតំបន់សេដ្ឋកិច្ចដ៏ធំបំផុតរបស់កម្ពុជារួចទៅហើយ ដែលរួមចំណែកដល់កម្លាំងសេដ្ឋកិច្ចរបស់ក្រុង រួមជាមួយនឹងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ស្ថានភាពថ្មីរបស់ខេត្តក្រុងព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ឆ្លុះបញ្ចាំងពីមហិច្ឆតារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ខេត្ត និងក្រុង ឱ្យក្លាយជាតួអង្គសំខាន់មួយ សម្រាប់ការផលិត និងពាណិជ្ជកម្មដែលជំរុញការនាំចេញ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/Real-Estate-in-Sihanoukvill-is-better-now-New-01-3-1024x538.jpg)
លោក ឡោ វិចិត្រ ទទួលដំណឹងថា រដ្ឋាភិបាល ក៏មានគោលនយោបាយដោះស្រាយអគារដែលជាប់គាំ នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៣ផងដែរ។
ដោយឡែកនៅខេត្តសៀមរាប អ្នកជំនាញអចលនទ្រព្យរូបនេះ មើលឃើញថា ខេត្តមួយនេះបានស្រូបទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិយ៉ាងច្រើន ដែលជាផ្នែកមួយជួយជំរុញកំណើនភោជនីយដ្ឋាន និងសណ្ឋាគារកើនឡើង។ កំណើននេះច្បាស់ណាស់ថា នឹងមានតម្រូវការទីតាំងដើម្បីសាងសង់ភោជនីយដ្ឋាន ឬសណ្ឋាគារ ដែលជួយឱ្យចរន្តនៃវិស័យអចលនទ្រព្យមានកំណើនផងដែរ។ លោកថា« មិនមែនសុខៗក្រុមហ៊ុនវិនិយោគមកទិញដីនៅខេត្តសៀមរាបនោះទេ ដោយសារគេឃើញកំណើនទេសចរ និងកង្វះនៃការផ្គត់ផ្គត់ផ្នែកម្ហូបអាហារ ភោជនីយដ្ឋាន និងសណ្ឋាគារ ដូច្នេះពួកគេនឹងទិញឬជួលដីរយៈពេលវែងដើម្បីវិនិយោគ»។ លើសពីនេះទៀត ខេត្តសៀមរាបក៏បាននិងកំពុងសាងសង់ព្រលានយន្តហោះថ្មី មានទីតាំងនៅស្រុកសូទ្រនិគម មានចម្ងាយប្រមាណ៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា ៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្តផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/fn-2020-11-29-17-16-46-2.jpg)
គោលដៅទីបី ដែលអ្នកជំនាញមើលឃើថា វិស័យអចលនទ្រព្យនឹងងើបឡើងវិញនាឆ្នាំ ២០២៣ដែរនោះ គឺជាយរាជធានីភ្នំពេញ។ នៅតំបន់ជាយក្រុងភ្នំពេញ មានការអភិវឌ្ឍខ្លាំងគ្រប់ទីកន្លែង មានទាំងការបង្កើតផ្សារទំនើប ព្រលានយន្តហោះថ្មី និងគម្រោងសាងសង់ស្ពានឆ្លងទន្លេជាដើម។ ជាក់ស្តែងលោក ឡោ វិចិត្រ បានលើកឡើងថា នាថ្ងៃអនាគតនៅពេលដែលមានស្ពានតភ្ជាប់ឆ្លងទន្លេទៅតំបន់អរិយក្សត្រ តម្លៃអចលនទ្រព្យនឹងមានកំណើនកាន់តែខ្ពស់។ លោកបានបង្ហាញហេតុផលទៀតថា តំបន់ជាយក្រុងកាន់តែរីកឥតឈប់ឈរ ពោលគឺប៉ុន្មានឆ្នាំមុន មានប្រជាជនរស់នៅប្រមាណ២លាននាក់ ហើយមកដល់បច្ចុប្បន្ននេះ មានចំនួនជាង ៣លាននាក់ និងមានការព្យាករថា នៅឆ្នាំ ២០៣០ ប្រជាជនក្នុងរាជធានី នឹងកើនដល់ ៤លាន ៥សែននាក់។ លោកបន្តថា« ពីឥឡូវទៅដល់ឆ្នាំ ២០៣០ មានរយៈពេល ៧ឆ្នាំទៀត នឹងមានកំណើនប្រជាជនជាង ១លាន ៥សែននាក់។ កំណើននៃប្រជាជននេះ នឹងមានតម្រូវការអចលនទ្រព្យខ្ពស់។ ដូច្នេះពលរដ្ឋដែលមានចំណូលមធ្យម និងខ្ពស់ប្រាកដណាស់ថា នឹងរស់នៅកណ្តាលក្រុង ដោយឡែងអ្នកមានចំណូលទាបនឹងទិញផ្ទះ ឬដីនៅជាយរាជធានី»។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/123004883_1450223995176329_6253810486543507576_n_1.jpg)
បើតាមលោក ឡោ វិចិត្រ អ្នកវិនិយោគគម្រោងផ្ទះល្វែង ឬដី នៅជាយរាជធានីភ្នំពេញ អាចនឹងមានទីផ្សាររយៈពេលពីរទៅបីឆ្នាំខាងមុខ។
តាមរយៈហេតុផលខាងលើ លោក ឡោ វិចិត្រ ចង់បង្ហាញថា តំបន់គោលដៅសក្តានុពលទាំងបី នឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់អ្នកវិនិយោគវិស័យអចលនទ្រព្យ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច