Connect with us

សេដ្ឋកិច្ច

ភ្ញៀវកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ តាមគោលដៅទេសចរណ៍ប្រមាណ ៦០ភាគរយហើយ

បានផុស

នៅ

គិតត្រឹមថ្ងៃនេះ មានភ្ញៀវកក់សណ្ឋាគារ ផ្ទះសំណាក់ ឬកន្លែងស្នាក់នៅតាមគោលដៅទេសចរណ៍សំខាន់ៗប្រមាណ ៦០ភាគរយហើយ ដើម្បីត្រៀមដំណើរកម្សាន្តនាថ្ងៃឆ្លងឆ្នាំសកល។ នេះបើតាមបញ្ជាក់លោក ភួង ចាន់រាតា អ្នកចាត់ការទូទៅ​នៅរីសត​របស់ក្រុមហ៊ុនវីរៈប៊ុនថាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភួង ចាន់តារា បានលើកឡើថា នៅតាមរីសតរបស់ក្រុមហ៊ុនវីរៈប៊ុនថាំជាង​១០ ទទួលបានភ្ញៀវកក់សេវាស្នាក់នៅ​កើនឡើងជាបណ្តើរៗហើយ ពោលបើគិតត្រឹមថ្ងៃទី០៩ ខែធ្នូនេះ មានភ្ញៀវកក់ខ្ទង់ ៦០ភាគរយហើយ។ ដោយឡែកនៅអាទិត្យទី២ ទី៣ឬទី៤ ចុងខែ នឹងមានភ្ញៀវទេសចរកក់បន្ទប់ស្នាក់នៅអស់ ដើម្បីត្រៀមដំណើរ​កម្សាន្តឆ្លងឆ្នាំសកល។

បើតាមលោក ចាន់តារា រីសតរបស់លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ មានជាង ១០ទីតាំង នៅគោលដៅទេសចរណ៍នានា រួមមាន នៅកោះស្តេច ១កន្លែង, តាតៃ១កន្លែង, កោះរ៉ុងសន្លឹមមាន ៦កន្លែង, ខេត្តមណ្ឌលគិរី ១កន្លែង និងឧទ្យាន​ជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ៥កន្លែង។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា CATA បានលើកឡើងថា គិតរហូតមកដល់ពេលនេះ មានភ្ញៀវចាប់ផ្តើមកក់កន្លែងស្នាក់នៅតាមគោលដៅទេសចរណ៍ផ្សេងៗ តាមរយៈទីភ្នាក់ងារទេសចរណ៍បណ្តើរៗហើយ។ បើតាមលោកស្រី ស៊ីវលីន តាមរយៈការកក់សណ្ឋាគារផ្ទះសំណាក់នេះ ធ្វើឱ្យទីតាំង និងសេវាកម្មនៅក្នុង​ស្រុកកំពុង​មានភាពមមាញឹកខ្លាំង ក្នុងនោះភាគច្រើនជាភ្ញៀវបរទេស។

ដោយឡែកនៅខេត្តសៀមរាប ពុំទាន់មានការកក់បន្ទប់ស្នាក់ច្រើននៅឡើយសម្រាប់ភ្ញៀវទេសចរជាតិ ដោយសារភ្ញៀវជាតិ​ភាគច្រើន ពួកគេកក់នៅមុនពិធីបុណ្យប្រមាណតែ ១០ថ្ងៃប៉ុណ្ណោះ ខុសពីភ្ញៀវបរទេសមានការកក់ច្រើន ពិសេស​ទេសចរមកពីប៉ែកអឺរ៉ុប បានកក់បន្ទប់ស្នាក់នៅមុនកម្មវិធីយូរថ្ងៃមកហើយ ដោយសារនៅអឺរ៉ុបរដូវនេះរងារខ្លាំង ដូច្នេះទេសចរ​បានចេញដំណើរកម្សាន្តទៅតំបន់ផ្សេងៗ។ នេះជាការបញ្ជាក់របស់លោក នួន ច័ន្ទតារា នាយកគ្រប់​គ្រងសណ្ឋាគារ ស្តារី អង្គរ នៅខេត្តសៀមរាប។ លោក បានប៉ាន់ស្មានថា បើគិតត្រឹមថ្ងៃនេះ មានអ្នកកក់បន្ទាប់​ស្នាក់នៅត្រឹម ៥០% ទៅ ៦០%ប៉ុណ្ណោះ បើធៀបនឹង​ពេលដែលមិន​ទាន់មានវិបត្តិកូវីដ-១៩។

លោក នួន ច័ន្ទតារា បានបន្តថា «ខេត្តសៀមរាបមុនកូវីដ ឱ្យតែដល់ចុងខែ១២ ឬខែ១ ទទួលបានភ្ញៀវទេសចរច្រើន ប៉ុន្តែនាពេលនេះ ទើបចប់កូវីដថ្មីៗ ទេសចរមិនទាន់ខ្លាំងដូចកាលឆ្នាំ ២០១៩នោះទេ តែយើងក៏ឃើញមានការហោះ​ហើរចូលខេត្តសៀមរាប ជាបន្តបន្ទាប់ មានមកពីវៀតណាម សាំងហ្កាពួ ថៃជាដើម»។

ដោយឡែកអាជីវកម្មវិស័យសណ្ឋាគារ ផ្ទះសំណាក់ នៅខេត្តសៀមរាប គិតមកដល់ពេលនេះ ទើបតែបើកដំណើការ​បានប្រមាណ ៤៨ភាគរយប៉ុណ្ណោះ បើធៀបនឹងមុនវិបត្តិកូវីដ។ នេះជាការបន្ថែមរបស់លោក ច័ន្ទតារា ថ្លែងតាមរយៈ​របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍រយៈពេល ១០ខែ ឆ្នាំ ២០២២នេះ នៅទូទាំងប្រទេសទទួល​បានភ្ញៀវទេសចរ​អន្តរជាតិប្រមាណ ១.៥៧លាននាក់ កើនឡើង ៩៩១ភាគរយ ធៀបនឹងឆ្នាំ ២០២១។ ចំណែកភ្ញៀវ​ទេសចរផ្ទៃក្នុងមានចំនួនជាង​ ១០.៨៦លាននាក់ កើនឡើង ២៣៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

ចរាចរណ៍១៤ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១១ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម