សេដ្ឋកិច្ច
លោក បៃដិន និយាយថា សេដ្ឋកិច្ចអាមេរិក អាចវ៉ាដាច់ ចិន (មានវីដេអូ)
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា កំណើនសេដ្ឋកិច្ចអាមេរិក អាចវ៉ាដាច់ប្រទេសចិន និងឈានដល់កម្រិតកំណត់ត្រាក្នុងឆ្នាំ២០២២នេះ។

លោក បៃដិន បាននិយាយនៅលើ Twitter កាលពីថ្ងៃអាទិត្យទី១១ខែធ្នូថា “អ្នកជំនាញឯករាជ្យបានព្យាករថា សេដ្ឋកិច្ចអាមេរិកអាចរីកចម្រើនលឿនជាងសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំនេះ។ រឿងនេះមិនធ្លាប់កើតឡើងសោះ ចាប់តាំងពីឆ្នាំ១៩៧៦មក”។
ប្រធានាធិបតីអាមេរិកបានបន្ថែមថា ការងារសម្រាប់មនុស្សចំនួន ១០.៥លាននាក់ ត្រូវបានបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីលោកឡើងកាន់តំណែងមក។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានគេព្យាករថា នឹងឈរនៅកម្រិត ៣,២%ក្នុងឆ្នាំនេះ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៤,៤% ក្នុងឆ្នាំ២០២៣។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រ ទីភ្នាក់ងារសារព័ត៌មានដែលមានមូលដ្ឋាននៅប្រទេសកាណាដា បានធ្វើការស្ទង់មតិអ្នកសេដ្ឋកិច្ច ដែលនិយាយថា ពួកគេរំពឹងថា សហរដ្ឋអាមេរិកនឹងជួបវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយតូចនិងរយៈពេលខ្លីនៅឆ្នាំក្រោយ ខណៈរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen និយាយថា លោកស្រីគិតថា វិបត្តិសេដ្ឋកិច្ចគឺ មិនអាចចៀសរួចនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ