Connect with us

សេដ្ឋកិច្ច

ពន្ធដារព្រមានចាត់វិធានការច្បាប់លើក្រុមហ៊ុនចំនួន៥ គេចវេសមិនបង់ពន្ធជូនរដ្ឋ

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញអត្តសញ្ញាណក្រុមចំនួន ៥ ដែលគេចវេសមិនព្រមបង់ពន្ធជូនរដ្ឋ តាមកាលកំណត់។ ក្រុមហ៊ុនទាំង៥រួមមាន ក្រុមហ៊ុន ស្កាយ ប្រេស្ទីហ្ស៍(ខេមបូឌា) របស់លោក ងី ហួរ, ក្រុមហ៊ុន ស៊ី ជេ ជី គ្រុប របស់លោក ជាវ ប៊ុនធឿន, ក្រុមហ៊ុន មេឌា ប្រដាក់សិន និងអ៊ែតវើថាយស៊ីង របស់លោកស្រី វណ្ណី សុគន្ធារី, ក្រុមហ៊ុន ៧ ភី ហ្វាម៉ា ឯ.ក របស់លោក ផាត់ សុភា និងក្រុមហ៊ុន អេចអិលអិមអិល ឯ.ក របស់លោក អ៊ី ហុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងទៅក្រុមហ៊ុនទាំងអស់នេះថា ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីចូលរួមចំណែកក្នុងថវិកាជាតិ។ ជាមួយគ្នានេះ កន្លងមកអគ្គនាយ​កដ្ឋានពន្ធដារ បានអញ្ជើញអគ្គនាយក អគ្គនាយិការក្រុមហ៊ុនទាំងអស់នេះ ដោះស្រាយបំណុលពន្ធ ប៉ុន្តែក្រុមហ៊ុន មិនបានទូទាត់បំណុលនៅឡើយ។

ដោយអនុលោមតាមមាត្រា ៩៥(ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកពន្ធដារ អញ្ជើញ​ប្រធានក្រុមហ៊ុនទាំងអស់ ទៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយដ្ឋានពន្ធដារ មិនឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាន ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ពន្ធដារ សង្កត់ធ្ងន់ថា បើសិនជាប្រធានក្រុមហ៊ុន ដែលមានឈ្មោះខាងលើ មិនបានអញ្ជើញតាមកាលកំណត់ទេ ពន្ធដារ ចាត់ទុកថា បានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៧ មាត្រា ១៣៥ និងមាត្រា ១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកពន្ធដារ នឹងចាត់វិធានការប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោស​តាមច្បាប់ជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម