Connect with us

សេដ្ឋកិច្ច

តាំងពីផ្ទុះជម្លោះជាមួយ អ៊ុយក្រែន, រុស្ស៊ី នាំប្រេងឆៅទៅ ឥណ្ឌា និង ចិន ទ្វេដង

បានផុស

នៅ

ការនាំចេញប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាបានកើនឡើង ១៤ ដង និងកើនឡើងទ្វេដងទៅកាន់ប្រទេសចិន រាប់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែនមក ។ នេះយោងតាមទិន្នន័យពីទីភ្នាក់ងារ Anadolu ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សហភាពអឺរ៉ុប (EU) ​បាននាំគ្នាដាក់ទណ្ឌកម្ម ក៏ដូចជាបញ្ឈប់ការទិញប្រេងឆៅពីរុស្ស៊ី ហើយ​ EU និង G7 ថែមទាំងបានយល់ព្រមដាក់តម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែលនៃប្រេងឆៅរុស្ស៊ីទៀតផង ខណៈច្បាប់នៃទណ្ឌកម្មនេះ នឹងចូលជាធរមាននៅថ្ងៃ ៥ កុម្ភៈ ឆ្នាំ ២០២៣ ខាងមុខ ។

ជាមួយការដាក់ទណ្ឌកម្មនេះ ធ្វើឲ្យរុស្ស៊ីបង្វែរដានទៅស្វែងរកការទិញពីអតិថិជននៅកន្លែងថ្មី ដោយផ្តល់ជូននូវតម្លៃទាបសម្រាប់ការលក់ប្រេងរបស់ខ្លួន ។

ទន្ទឹមនឹងនោះ ​ឥណ្ឌា​បាន​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​អ្នក​ទទួល​ផល​ចំណេញពី​ប្រេង​ឆៅ​ក្នុងតម្លៃទាបរបស់​រុស្ស៊ី ។ ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីបានឈានដល់បរិមាណខ្ពស់បំផុត ជាមធ្យមគឺ ៣៥,០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២១ ។ បើទោះបីជា ស្ទើរតែគ្មានការនាំចូលពីរុស្ស៊ីក្នុងខែមករា និងកុម្ភៈ ឆ្នាំ ២០២២ ក៏ដោយ ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីមានចំនួន ៦៨,០០០​ បារ៉ែលក្នុងមួយថ្ងៃជាមធ្យមផងដែរក្នុងខែមីនា ឆ្នាំ ២០២២ ។

ក្នុងអំឡុងសង្គ្រាម ការនាំចេញប្រេងឆៅតាមសមុទ្ររបស់ឥណ្ឌាពីប្រទេសរុស្ស៊ីបានកើនឡើងជាលំដាប់ ដោយឈានដល់ ៩៥៩,០០០ បារ៉ែលក្នុងមួយថ្ងៃត្រឹមខែវិច្ឆិកា ឆ្នាំ ២០២២ ដែលជាការកើនឡើងចំនួន ១៤ ដង ។

គួរបញ្ជាក់ថា អំឡុងពេលរុស្ស៊ីទទួលទណ្ឌកម្មពី​​ EU និង G7, មានតែ ឥណ្ឌា​ និងចិន​ ប៉ុណ្ណោះជាប្រទេសដែលទទួលបាន ផលចំណេញច្រើនពីរុស្ស៊ីសម្រាប់ការនាំចូលប្រេងក្នុងតម្លៃទាប ៕

ប្រែសម្រួលដោយ ៖ រតនៈ

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុថ្មីចំពោះសង្គ្រាមលុកលុយលើ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៧ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៤៥ នាទីutes មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម